Sunday, August 23, 2009

រថយន្ដ PRADO ស៊េរីទំនើបបានប៉ះជាមួយ CRV ហើយបង្ហូសទៅបុកបង្គោលភ្លើងទៀត

KSN NEWS
ដោយ ៖ សុផល
២២/ ០៨ /២០០៩


រថយន្ត Prado បង្កហេតុខ្ទេចមុខមើលលែងយល់

គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសារតែរថយន្ដទំនើបៗស៊េរីថ្មីបានបុកគ្នា ដើម្បីសាក
កម្លាំង បានធ្វើឱ្យរថយន្ដ CRV ជ្រុលចង្កូតទៅបុកបង្គោលភ្លើងអស់ ១ដើម រីឯរថយន្ដ ម៉ាក PRADO
វិញក៏បង្ហូស ទៅបុកតូបលក់កាសែតមួយកន្លែងនៅតាមចិញ្ចើមថ្នល់។ ហេតុការណ៍ដែលនាំឱ្យមានគ្រោះ
ថ្នាក់ចរាចរណ៍ នេះបានកើតមានឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ
២០០៩ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តរងគ្រោះ CRV ខូចខាតមួយចំហៀងខ្លួន

សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានឱ្យដឹងថា រថយន្ដបង្កម៉ាក PRADO ពណ៌ខ្មៅគ្មានស្លាកលេខ
ដោយឈ្មោះ អេង ទ្រី អ្នកបើកបររត់បាត់ រីឯ រថយន្ដរងគ្រោះម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខ
CD.67-011 អាយុ ៤២ ឆ្នាំជាជនជាតិរុស្ស៊ី មុខរបរជាបុគ្គលិកស្ថានទូ រុស្ស៊ី ស្នាក់នៅក្នុងស្ថានទូត
រុស្ស៊ី ។
មន្ដ្រីដដែលបានបន្ដថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កហេតុម៉ាក ប្រាដូ បាន
បើកបរក្នុងទិសដៅពីជើង ទៅត្បូងយ៉ាងលឿន រីឯរថយន្ដម៉ាក CRV បានធ្វើដំណើរពីលិចទៅកើតលុះ
មកដល់ចំណុចកើតហេតុ ក៏រថយន្ដបានបុកគ្នាលាន់ឮយ៉ាងខ្លាំង នាពាក់កណ្ដាលអធ្រាត ចំណែករថយន្ដ
ទាំងពីរ មានការខូចខាតយ៉ាងដំណំរៀងៗខ្លួន ។ ក្នុងហេតុការណ៍បុកគ្នានោះដែរ​ គេក៏បានឃើញរថយន្ដ
CRV បានជ្រុលចង្កូតទៅបុកបាកសសរដងគោមភ្លើងអស់១ដើម ចំណែករថយន្ដ PRADO វិញក៏ស្ទុះទៅ
ត្របាក់អស់តូបលក់កាសែត១តូបផងដែរ ។

ប្រភពនោះបានបន្ដថា ក្រោយពេលបុកគ្នា ម្ចាស់រថយន្ដ PRADO បង្កហេតុបានរត់គេចខ្លួន
បាត់ពីកន្លែង កើតហេតុដោយសុវត្ថិភាព ។ ចំណែក CRV ត្រូវបានប៉ូលិសប្រគល់ឱ្យទៅស្ថានទូតរុស្ស៊ី
រីឯ PRADO បង្កហេតុ ត្រូវបានប៉ូលិសចរាចរណ៍ជើងគោក​ អូសយកទៅរក្សាទុកនៅស្នងការនគរបាល
ក្រុងភ្នំពេញ ជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមច្បាប់ ៕

No comments: