Wednesday, August 12, 2009

បុរសចំណាស់ម្នាក់ ត្រូវបានឡានដឹកថ្មកិនសំប៉ែតក្បាល


សមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុ

ប្រជាពលរដ្ឋជួយទាញម៉ូតូចេញពីក្រោមឡាន

ដោយ ៖ សុផល
ksn-news.com 12/ 08 / 2009
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតមួយ បានកើតមានឡើង បណ្តាលឲ្យមានការភ្ញាក់
ផ្អើលដល់​មហាជន ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដោយសារតែរថយន្តដឹកថ្មធុនមធ្យមមួយគ្រឿង បានកិន
បុរសម្នាក់សំប៉ែត​ក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នៃការកិនស្លាប់នេះ បាន​កើតឡើង
កាលពីវេលាម៉ោង ៦​ល្លាច​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែលើ តាម
បណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់​អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ ត្រូវរថយន្តដឹកថ្មកិនសំប៉ែតក្បាល


ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ នៅជំហានដំបូងគេនៅ
មិនទាន់​បានស្គាល់អត្តសញ្ញាណនៅឡើយទេ រីឯម៉ូតូជនរងគ្រោះម៉ាកគុប៥០ ពណ៌សណ្តែកបាយគ្មានស្លាក
លេខ ចំណែក​រថយន្តបង្កហេតុ ប្រភេទរថយន្តដឹកថ្មធុនមធ្យម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 8617
(អ្នកបើកបររត់បាត់) ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ
គេបាន​ឃើញរថយន្តបង្កហេតុ បានធ្វើដំណើរស្របទិសគ្នាជាមួយនឹងម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង លុះមក
ដល់ចំណុចកើត​ហេតុ រថយន្តក៏បានបើកមកប៉ះដៃម៉ូតូ ដែលកំពុងតែជិះម្នាក់ឯង ដួលបោកចូលទាំងមនុស្ស
ទាំងម៉ូតូទៅក្រោមរថយន្ត​កៀបជាប់ ហើយរថយន្តបង្ក ក៏កិនជនរងគ្រោះបែកក្បាលសំប៉ែតដូចចេកចៀន
ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សាក្សីរូបនោះបានបន្តថា ក្រោយពីកិនស្លាប់ហើយ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើត
ហេតុ​ដោយ​សុវត្ថិភាព ប៉ូលិសកំពុងតែស្វែងរកក្រុមគ្រួសារជនរងគ្រោះ និងអត្តសញ្ញាណអ្នកបើកបរ ។
ចំណែករថយន្ត និងម៉ូតូ ត្រូវបានប៉ូលិសចរាចរខណ្ឌ អូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរ
បាលខណ្ឌ​មានជ័យជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់ និងក្រុមគ្រួសារចូលខ្លួនមកធ្វើការដោះស្រាយតាម
ផ្លូវច្បាប់៕

No comments: