Tuesday, August 4, 2009

ចុង​សប្តាហ៍​នេះ​គ្រោះថ្នាក់​ចរាចរ កើតឡើង ៧ លើ​ក ​ស្លាប់ ២ នាក់ របួស ១០ នាក់

Odqznge4yw
រថយន្ត​កាមរី​ដែល​ធ្លាក់​ក្នុង​ទឹក​

Mjm2nzrhmm
រថយន្ត​កាមរី​ដែល​ធ្លាក់​ក្នុង​ទឹក​

Mti3zgzizj
សព​បុរស​ឈ្មោះ ឃុន ជឿ​ន

ដោយ : សុ​ពិសិដ្ឋ (ថ្ងៃទី 3 សីហា 2009)
CEN News
ភ្នំពេញ​: នៅ​ចុង​សប្តាហ៍​រយៈពេល ២ ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ យ៉ាងហោច​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៧ លើក បណ្តាលឲ្យ​មនុស្ស ២ នាក់​ស្លាប់ និង ១០ នាក់​ទៀត រង​របួសធ្ងន់​និង​ស្រាល ។ ONLINE សូម​លើកយក​តែ​ករណី​គ្រោះថ្នាក់​ចរាចរ ២ ករណី ​ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​មក​បញ្ជាក់​ដោយ​សង្ខេប​ប៉ុណ្ណោះ ។​

​ ករណី​ទី​១: នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ ព្រលប់​ថ្ងៃទី ០១ សីហា នៅ​ចំណុច​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ មាន​ករណី​រថយន្តបុក​ម៉ូតូ​នៅ​លើ​ស្ពានថ្ម បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់​ភ្លាមៗ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HINO ពណ៌​ព្រីង​ទុំ​ដឹក​ដី ស្លាក​លេខ​ភ្នំពេញ 3B 2789 បើកបរ​ដោយ​ឈ្មោះ ហ៊ុយ ម៉េង​កា ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ ស្នាក់​នៅ​ស្រុក​ដូន​កែវ ខេត្តតាកែវ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យឹម ថា​វ​រិទ្ធ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ស្នាក់​នៅ​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ បើកបរ​ម៉ូតូ​ម៉ាក HONDA CUB ជ្រុង​ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​

​ ប៉ូលិស​បន្តថា មុន​កើតហេតុ​រថយន្ត​ និងម៉ូតូ បាន​ធ្វើដំណើរ​ច្រាសទិស​គ្នា លុះ​ដល់​លើ​ស្ពាន​រថយន្ត​ជ្រុល​បុក​ម៉ូតូ បណ្តាលឲ្យ​ឈ្មោះ យឹម ថា​វ​រិទ្ធ ស្លាប់​ភ្លាមៗ ។ រថយន្ត​ព្យាយាម​បើក​រត់ តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់បាន បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដង្កោ ចាត់ការ​តាមច្បាប់ ។ ចំណែក​សព​យុវជន យឹម ថា​វ​រិទ្ធ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅធ្វើបុណ្យ​នៅ​ស្រុក ។​

​ ករណី​ទី​២: នៅវេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ថ្ងៃ​ដដែល​នៅ​ចំណុច អតីត​ស្ពាន​ចាស់ ផ្លូវជាតិ​លេខ ៣ ចម្ងាយ​ពី​ទំនប់ ៧ មករា​ប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ក្រាំង​ព​ទ្រ ខណ្ឌ ៧ មករា មាន​ករណី​រថយន្ត​បើក​បុកម៉ូតូ រួច​ជ្រុល​ធ្លាក់ ពីលើ​ស្ពាន ហើយ​អ្នកបើកបរ​ស្លាប់​ក្នុង​ទឹក រី​ឯ​អ្នកបើក​ម៉ូតូ​រង​របួសធ្ងន់ ។​

​ ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​ស៊េរី ៨៩ ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ខ 9042 ភព​2 បើកបរ​ដោយ​ឈ្មោះ ឃុន ជឿន ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ស្វាយព្រៃ​I ខណ្ឌចំការមន (​ស្លាប់​ក្នុង​ទឹក​) មុខរបរ​រត់​តាក់ស៊ី ។ ចំណែក​ម៉ូតូ​រង​ការខូចខាត​ម៉ាក VIVA ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1J 2583 បើកបរ​ដោយ​ឈ្មោះ វ៉ា​យ ប៊ុនធឿន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន បណ្តុះ​ពូជស្រូវ ស្នាក់​នៅ​ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ​រងរបួស​ធ្ងន់ កំពុង​សម្រាក់​មន្ទីរពេទ្យ​ព្រះកុសមៈ ។​

​ ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​រថយន្ត​បើក​តាម​ផ្លូវជាតិ​លេខ ៣ យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​ស្ពាន​ចាស់​ក៏​បុក​ម៉ូតូ VIVA ដែល​កំពុង​ធ្វើដំណើរ​ច្រាស់ទិស​ប៉ើង​ខ្ទាត ទៅ​ម្ខាង​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់ រីឯ​រថយន្ត​ជ្រុល​ចង្កូត ធ្លាក់​ចូល​ក្នុង​ទឹក បណ្តាល​ឲ្យ​អ្នកបើកបរ​ស្លាប់​ក្នុង​ទឹក​តែម្តង ។ សព​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​ធ្វើបុណ្យ ចំណែកឯ​ម៉ូតូ និង​រថយន្ត​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិសចរាចរ ក្រុង​ភ្នំពេញ​ដោះស្រាយ ។​

​ ករណី​ទី​៣: វេលា​ម៉ោង ១ និង ៣០ នាទី អធ្រាត្រ​ថ្ងៃ​ទី ១ សីហា នៅ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​II ខណ្ឌ​ទួលគោក មាន​ករណី​រថយន្ត Land Cruiser ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 0428 បើកបរ​ដោយ​ស្រី្ត​ម្នាក់ បើក​ពី​ត្បូង​ទៅជើង បុក​របាំង​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​ស្ត្រី​ម្នាក់​នេះ​សន្លប់​ធំ (​ពុំ​ទាន់​ស្គាល់​ឈ្មោះ​) ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ រថយន្តស្ទូច​ដាក់​សាលា​រាជធានី​ភ្នំពេញ ។​

​ ករណី​ទី​៤: វេលា​ម៉ោង ១១ និង ៣០ នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ ៥៧ កែង ៨២ សង្កាត់​បឹង​កេងកង​I ខណ្ឌចំការមន មាន​ករណី​រថយន្ត បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ។ ជនរងគ្រោះ​ឈ្មោះ យ៉េង ធី ភេទ​ប្រុស អាយុ ៣៨ឆ្នាំ​ របួសធ្ងន់ អ្នករួមដំណើរ​ឈ្មោះ សាន កុសល ភេទ​ប្រុស អាយុ ៣២ ឆ្នាំ របួសធ្ងន់ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ នូ ឡា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ត្រូវ​ប៉ូលិស​ឃាត់ ។ ម៉ូតូ ​និង​រថយន្ត​រក្សាទុក នៅ​ការិយាល័យ​ប៉ូលិសចរាចរ​ក្រុង​ភ្នំពេញ ។​

​ ករណី​ទី​៥: វេលា​ម៉ោង ១ យប់​ថ្ងៃ​ដដែល ​នៅ​ផ្លូវ ២៧១ មុខ​ផ្ទះ​លេខ ៣១៥ Eo សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន មាន​ករណី​ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់​ម្នាក់ ពុំ​ទាន់​ស្គាល់​ឈ្មោះ (​សន្លប់​ធំ​) ភាគី​ម្ខាង​ទៀត​បើក​ម៉ូតូ​សង់​កូរ៉េ រត់ចោល​ម៉ូតូ ។​

​ ករណី​ទី​៦: វេលា​ម៉ោង ៨ និង ៥០ នាទី​យប់​ នៅ​ផ្លូវ​ម៉ៅ​សេទុង មុខ​ផ្ទះ​លេខ ២៥ Eo សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន មាន​ករណី​ម៉ូតូ​បុក​ម៉ូតូ​របួសធ្ងន់ ៣ នាក់ ។ អ្នកបើកបរ​ម៉ូតូ HONDA C 125 សន្លប់​ធំ​អត់​ស្គាល់ឈ្មោះ និង​អ្នក​បើក​ម៉ូតូ ១ គ្រឿង​ទៀត​ ឈ្មោះ ឈឹម សុធា​រ័ក្ស ភេទ​ប្រុស អាយុ ២៨ ឆ្នាំ របួសធ្ងន់ ។ ម៉ូតូ​ទាំង ២ រក្សាទុក​នៅ​ខណ្ឌ ។​

​ ករណី​ទី​៧: នៅវេលា​ម៉ោង ៥ ព្រឹក​ថ្ងៃ​ទី ២ សីហា នៅ​ចំណុច​ផ្លូវ​សុរ៉ាម្រិត កែង​ផ្លូវ​ឧកញ៉ា​ស៊ូ​ស្រ៊ុន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មាន​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ បើករថយន្ត​បុក​ម៉ូតូ របួស ២ នាក់ ប្តី​ប្រពន្ធ ។ អ្នកបើកបរ​រថយន្ត​ឈ្មោះ សាន់ ហា ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ​ប៉ា​គី​ស្ថាន ។ ២ នាក់​ប្តី​ប្រពន្ធ​ដែល​របួសធ្ងន់ ឈ្មោះ វ៉ាន ហេង ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ​យោធា និង​ប្រពន្ធ​ឈ្មោះ ស៊ុន វ៉ាង ។ រថយន្ត ​និង​ម៉ូតូ​រក្សាទុក​នៅការិយាល័យប៉ូលិស​ចរាចរ​ក្រុងភ្នំពេញ ៕






No comments: