រថយន្ត ឡិចស៊ីស (Lexus) បង្កហេតុមួយគ្រឿងបែកកង់ចត នៅតាមចិញ្ចើមថ្នល់ ដោយគ្មាន ភ្លើងសញ្ញា នៅពេលយប់ក៏ត្រូវបានម៉ូតូវ៉េវមួយគ្រឿង បើកមកបុកចំពីខាងក្រោយ បណ្តាលឲ្យអ្នកជិះម៉ូតូ ទាំង២នាក់រងរបួសធ្ងន់ ។ ហេតុការណ៍ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង កាល ពីវេលាម៉ោង២២ ថ្ងៃទី២៨ ខែសីហា នៅចំណុចមុខនាយកដ្ឋានអន្តោប្រវេសន៍ ទល់មុខព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា ជនរងគ្រោះក្នុងករណី គ្រោះថ្នាក់ចរាចរណ៍នោះទី១.ឈ្មោះ សយ សុគន្ធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃញាត ឃុំព្រៃ ញាត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកជិះពីក្រោយរបួសធ្ងន់ ទី២.ឈ្មោះដួង សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិឃុំខាងលើ ឯម៉ូតូម៉ាកវ៉េវ-អ៊ី ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 1L 4879 រីឯរថយន្តបង្កហេតុម៉ាក ឡិចស៊ីស ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2I 5557 អ្នក បើកបររត់គេចខ្លួនបាត់ ។ សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុខាងលើបានបែកកង់ ឈប់តាមចិញ្ចើមថ្នល់ ដោយគ្មានភ្លើងសញ្ញា បែរក្បាលទៅលិច ស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក វ៉េវ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ម៉ូតូបានបុក រថយន្តយ៉ាងខ្លាំងបណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់ រងរបួសធ្ងន់ដោយសារតែ គ្មានភ្លើងសញ្ញា សម្គាល់ ។ សាក្សីរូបនោះបានបន្តថា ក្រោពេលហេតុការណ៍បានកើតឡើងហើយ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេដឹកយកមកជួយសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យកាល់ម៉ែត ហើយរថយន្ត និងម៉ូតូត្រូវបាន ប៉ូលិសចរាចរខណ្ឌដង្កោ អូសយកមករក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាម ផ្លូវច្បាប់ ៕ |
No comments:
Post a Comment