ខេត្តពោធិ៍សាត់: ប្អូនបង្កើតមានសំណាងបានរួចផុតពីសេចកីស្លាប់ ឯតៃកុងជាបងនិងព្រូឡានម្នាក់ទៀតបានស្លាប់កំពិតដូចចេកចៀនកៀបជាប់ នឹងកាប៊ីនរថយន្តរួញដល់តួរថយន្តដែលក្រុមអ្នកជួយង្គ្រោះបាន ប្រើពេលជាង៤ម៉ោងទើបអាចគាស់យកសពអ្នកទាំង២បាន។ នេះជាករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិ លេខ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩វេលាម៉ោង១១និង៤៥នាទីយប់ត្រង់ចំណុចលើផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិកំពង់លើ ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់។
នគរបាលផ្នែកចរាចរបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ១-ឈ្មោះជា គឹមណាត អាយុ២៩ឆ្នាំភេទប្រុសជាអ្នកបើកបរមានទីលំនៅភូមិដង្កោទៀប ឃុំទួលតាឯក ស្រុក-ខេត្តបាត់ដំបង។ ២-ឈ្មោះភោគ អាយុ២៦ឆ្នាំ ភេទប្រុសជាព្រូឡានមានទីលំនៅស្រុកកោះធំ ខេត្តកណ្ដាល។
នៅកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបើតាមសាក្សីដែល បានឃើញផ្ទាល់ភ្នែកព្រោះពួកគេដែលអង្គុយក្បែរផ្លូវជាតិនៃ កន្លែងកើតហេតុបានប្រាប់កម្ពុជាថ្មីឱ្យដឹងថា មានរថយន្តហ៊ីយ៉ាន់ដាយពណ៌ស១គ្រឿងចំណុះ៣តោនដឹកឥដ្ឋយ៉ាងពេញបើកពីកើ តទៅលិចពាក់ផ្លាកលេខ ភ្នំពេញ 3A 6591 បានមកចតឈប់ខាងស្ដាំដៃដោយមិនដាក់ផ្លាកសញ្ញាសំគាល់អ្វីឡើយដោយ អ្នកបើកបររថយន្តរួមទាំងព្រូនោះនាំគ្នាចុះពីកាប៊ីនដៃកាន់កូនសោ និងទីបសំរាប់ដោះកង់។ ខណៈពេលនោះស្រាប់តែមានរថយន្តម៉ាកខាន់ធើពណ៌សចំណុះ២តោនកន្លះដឹកឥ វ៉ាន់ចាប់ហួយពេញពាក់ផ្លាកលេខ ប.ប 3A 0962 ជិះក្នុងកាប៊ីន៣នាក់រួមទាំងតៃកុងបើកបរយ៉ាងលឿនក្នុងទិសដៅស្របទិស គ្នាពីកើតទៅលិចស្រាប់តែមកវ៉ាក់ នឹងរថយន្តកំពុងចតគ្មានឃើញផ្លាកសញ្ញាក៏បុកពីក្រោយពេញទំហឹងទាំងយប់ លាន់ដូចរន្ទះបណ្ដាលឱ្យរថយន្តចតលើផ្លូវនោះប៉ើងទៅមុខធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងជិត២០ម៉ែត្រដោយឡែករថយន្តបុកពីក្រោយបានរួញកាប៊ីន កំពិតទៅក្រោយជាប់និងតួរថយន្តបណ្ដាលឱ្យតៃកុងនិងព្រូជាប់ក្នុង រថយន្តស្លាប់ភ្លាម។ ដោយឡែកប្អូនតៃកុងដែលអង្គុយខាងឆ្វេងដៃមានសំណាងខ្ទាតចេញពីរថយន្តមក ក្រៅធ្លាក់មកដីរួចផុតពីការស្លាប់ពិតជាសំណាងមែន។
ប៉ូលិសចរាចរ ខេត្តបានឱ្យដឹងថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរនេះកើតឡើងបណ្ដាលឱ្យមនុស្ស ស្លាប់២នាក់ភ្លាមៗ អ្នកបើកបររថយន្តដែលចតឈប់បាននាំគ្នារត់គេចខ្លួនអស់។ ដោយឡែកសពអ្នកស្លាប់ជាប់នឹងកាប៊ីនរថយន្តត្រូវបានកម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះរួមជាមួយអ្នកនៅជិតកន្លែងកើតហេតុជួយគាស់ យកសពប្រើពេលជាង៤ម៉ោងទើបយកចេញបានដើម្បីប្រគល់ជូនក្រុមគ្រួសារ រងគ្រោះទាំងតៃកុងនិងព្រូដឹកយកទៅធ្វើបុណ្យ។ រថយន្តទាំង២បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរជើងគោគខេត្ត ដើម្បីដោះស្រាយគ្នាជាក្រោយ៕ លានគ្រន
No comments:
Post a Comment