ដោយ : សេរី (ថ្ងៃទី 3 សីហា 2009)
CEN News
ភ្នំពេញ: សកម្មភាពចរាចរលើផ្លូវសាធារណៈនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ សីហា ឆ្នាំ២០០៩ មក ត្រូវបាននគរបាលសណ្តាប់ធ្នាប់វាយតម្លៃថា មានភាពល្អប្រសើរច្រើនជាងពេលមុនហើយ ។ ម៉ូតូ និងរថយន្តជាង ៧ ពាន់គ្រឿង នៅទូទាំងប្រទេស ត្រូវបាននគរបាលចរាចរធ្វើការត្រួតពិនិត្យដោយផាកពិន័យ និងអប់រំ ។
លោកវរៈសេនីយឯក ហ៊ឹម យ៉ាន អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី ៣ សីហា ឆ្នាំ២០០៩ នេះថា ចាប់ពីថ្ងៃទី ១ សីហាមក ការធ្វើចរាចរលើផ្លូវសាធារណៈទូទាំងប្រទេស យើងសង្កេតឃើញមានសណ្តាប់ធ្នាប់ល្អប្រសើរជាងមុនច្រើន ដោយអ្នកធ្វើចរាចរបាននាំគ្នាអនុវត្តតាមច្បាប់ចរាចរផ្លូវគោក ។
សណ្តាប់ធ្នាប់នៃការធ្វើចរាចរលើផ្លូវសាធារណៈដែលប្រភពខាងលើបាន អះអាងថា មានភាពល្អប្រសើរច្រើនជាងពេលមុននេះ គឺកើតមានឡើងនៅពេលបន្ទាប់ពីនគរបាលចរាចរនៅទូទាំងប្រទេសបានចាប់ផ្តើម អនុវត្តបទបញ្ញត្តិនៃច្បាប់ចរាចរផ្លូវគោកកាលពីថ្ងៃទី ១ សីហា ឆ្នាំ២០០៩ តាមសេចក្តីជូនដំណឹងរបស់គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរផ្លូវគោកបានប្រកាសជាសាធារណៈកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ដែលបានចុះហត្ថលេខាដោយលោកឧបនាកយរដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ជ, គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក ។
ចេញសេចក្តីជូនដំណឹងដែលគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរផ្លូវគោកបានជូនដំណឹងកាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ២០០៩ មានខ្លឹមសារថា ក្រោយពីច្បាប់ចរាចរផ្លូវគោកបានចូលជាធរមាន យើងសង្កេតឃើញថា មានបងប្អូនអ្នកប្រើប្រាស់ផ្លូវខ្លះបានប្រព្រឹត្តល្មើសច្បាប់ ធ្វើឲ្យស្ថានភាពចរាចរមានការកកស្ទះបង្កឱ្យមានគ្រោះថ្នាក់ បាត់បង់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិគួរឱ្យសោកស្តាយ ។ ផ្អែកតាមស្ថានភាពបែបនេះគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរផ្លូវគោកបានដាក់ចេញនូវបទបញ្ជាដូចខាងក្រោមនេះ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០០៩ ខាងមុខនេះ មន្ត្រីនគរបាលចរាចរ និងមន្ត្រីអនុវត្តច្បាប់ចរាចរផ្លូវគោកផ្សេងៗទៀត ធ្វើការត្រួតពិនិត្យរឹតបណ្តឹងចំពោះអ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរផ្លូវគោក ជាពិសេសយកចិត្តទុកដាក់ជម្រុញអនុវត្តអោយមានប្រសិទ្ធភាពតាមមាត្រា ៩, ១៧, ១៨, ២៤, ៦៦, ៦៧ និងមាត្រា៨៨ ។ គ្រប់ក្រសួង ស្ថាប័ន អង្គភាព ត្រូវធ្វើជាគំរូល្អក្នុងការអនុវត្តច្បាប់ស្តីពីចរាចរផ្លូវគោក ។ ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីចរាចរផ្លូវគោកឲ្យបានម៉ឺងម៉ាត់ ដើម្បីសុខុមាលភាព សេចក្តីថ្លៃថ្នូន សុវត្ថិភាពរបស់យើង និងកូនចៅយើងទាំងអស់គ្នា ។
លោកវរៈសេនីយ៍ឯក ហ៊ឹម យ៉ាន និយាយបន្តទៀតថា ទោះជាយ៉ាងណាក៏នៅរាជធានីភ្នំពេញនៅមានសិស្សនិស្សិតមួយចំនួននៅ មិនទាន់មានការភ្ញាក់រលឹកចូលរួមអនុវត្តច្បាប់ចរាចរនៅឡើយទេ ជាពិសេសអ្នកធ្វើចរាចរដោយម៉ូតូនៅពេលយប់ភាគច្រើននៅតែមិនបាន ប្រើប្រាស់មួកសុវត្ថិភាព ។ អ្នកធ្វើចរាចរទាំងអស់ត្រូវគិតថា នៅពេលខ្លួនបានចូលដល់លើផ្លូវសាធារណៈ គឺត្រូវតែគោរពទៅតាមច្បាប់ចរាចរ មិនថាពេលថ្ងៃឬពេលយប់នោះឡើយ ។ គោរពច្បាប់ចរាចរ គឺស្រឡាញ់សេចក្តីសុខរបស់ខ្លួនឯង ។
ប្រភពនេះបាននិយាយឲ្យដឹងផងដែរថា ការអនុវត្តបទបញ្ញត្តិនៃច្បាប់ចរាចរផ្លូវគោក ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ នៅទូទាំងប្រទេសនគរបាលចរាចរធ្វើការត្រួតពិនិត្យយានយន្តដែលធ្វើ ចរាចរដោយមិនបានត្រឹមត្រូវតាមច្បាប់ចរាចរបានចំនួន ៧,៤៤៣ គ្រឿង ក្នុងនោះ រថយន្តដឹកសំពីងសំពោង និងខ្វះលក្ខណៈបច្ចេកទេសចំនួន ៣០ គ្រឿង ។ ក្រៅពីនេះ គឺម៉ូតូដែលគេធ្វើចរាចរដោយគ្មានកញ្ចក់សម្រាប់មើលក្រោយ និងអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព ។ ការហៅត្រួតពិនិត្យនេះ គឺបានធ្វើការផាកពិន័យ និងអប់រំ ៕
Talk:Gary Bensley
-
add to EAP cricket task force
← Previous revision Revision as of 12:49, 21 December 2024
Line 1: Line 1:
{{WikiProject banner shell|class=Stub|listas=Be...
59 minutes ago
No comments:
Post a Comment