ដោយ : សុពិសិដ្ឋ (ថ្ងៃទី 14 សីហា 2009)
CEN News
ភ្នំពេញ: មួយថ្ងៃនៅរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ៣ លើក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៤ ទៀតរងរបួស ។
* ករណីទី ១ : វេលាម៉ោង ៨ និង ៣០ នាទី ថ្ងៃទី១៣ សីហា នៅចំណុចផ្លូវលេខ ៣៧១ មុខផ្ទះលេខ៦១៣ ក្រុម១២ ភូមិឫស្សីកែវ សង្កាត់ស្ទឹងមានជ័យ មានករណីម៉ូតូបើកបុកអ្នកដើរឆ្លងថ្នល់ស្លាប់ម្នាក់ ។
ប៉ូលិសនិយាយថា ម៉ូតូបង្កម៉ាក Step ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1K 6333 បើកបរដោយឈ្មោះ ឌី សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ បានបើកម៉ូតូពីលិចទៅកើត បុកបុរសម្នាក់ដើរឆ្លងថ្នល់ស្លាប់ ឈ្មោះ គាំ ជីវ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មកកររោងចក្រ ។ ម៉ូតូរក្សាទុកនៅខណ្ឌ រីឯសពក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុក ។
* ករណីទី ២ : នៅវេលាម៉ោង ១០ យប់ ថ្ងៃដដែល នៅចំណុច ផ្លូវ ២៧១ មុខវត្តសន្សំកុសល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានករណីម៉ូតូបុកម៉ូតូ របួសធ្ងន់ ២ នាក់ ។
ប៉ូលិសនិយាយថា ភាគីម្ខាងម៉ូតូម៉ាកណៃ ពណ៌ទឹកប្រាក់ ស្លាកលេខ កណ្តាល 1A 1886 បើកបរដោយឈ្មោះ ពេជ្រ សារដ្ឋ ភេទប្រុស អាយុ ២២ ឆ្នាំ បើកតាមផ្លូវ271 ពីជើងទៅត្បូង បុកជាមួយម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1A 3747 បើកបរដោយឈ្មោះ យ៉ន គី ភេទប្រុស អាយុ ៤៥ឆ្នាំ ដែលធ្វើដំណើរច្រាសទិសគ្នា ហើយបត់ឆ្វេង ។ ជនរងគ្រោះទាំង ២នាក់ ដេកពេទ្យរុស្សី រីឯម៉ូតូរក្សាទុកនៅខណ្ឌចំការមន ។
* ករណីទី ៣ : នៅវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃដដែលនៅផ្លូវជាតិលេខ ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មានករណីម៉ូតូបុកម៉ូតូរបួស ២នាក់ ។
ប៉ូលិសនិយាយថា ម៉ូតូម្ខាងម៉ាក VIVA ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1A 3131 បើកបរដោយឈ្មោះ សម វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមន្ត្រីមន្ទីររដ្ឋសភាជាតិ បានបើកបុកម៉ូតូម្ខាងទៀតម៉ាក SUZUKI Smash ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AE 7451 បើកបរដោយឈ្មោះ សេន សឹមស៊ី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋាន បណ្តាលឲ្យរបួសទាំងសងខាង ព្យាបាលនៅពហុព្យាបាលឫស្សីកែវ ។ ចំណែកម៉ូតូទាំង ២ រក្សាទុកនៅការិយាល័យប៉ូលិសចរាចរផ្លូវគោកក្រុងភ្នំពេញ ។
មូលហេតុគ្រោះថ្នាក់ចរាចរទាំង ៣លើកខាងលើ ត្រូវបានប៉ូលិសអះអាងថា ស្រវឹងស្រា និងបើកលឿន ៕
Interchromatin granule
-
← Previous revision Revision as of 06:13, 3 September 2026
Line 30: Line 30:
[[Category:Cell biology]]
[[Category:Cell biology]]
[[Category:Cell nucleu...
39 minutes ago
No comments:
Post a Comment