ដោយ : អរុណី (ថ្ងៃទី 7 សីហា 2009)
CEN News
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឲ្យការកសាងបណ្តាផ្លូវទាំងឡាយ នៅភាគខាងលិចប្រទេសឲ្យប្រព្រឹត្តិទៅតាមគំរោង និងធានាបាននូវគុណភាពផងដែរ ។
កាលពីពាក់កណ្តាលសប្តាហ៍នេះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ព្រមទាំងអ្នកជំនាញក្រុមហ៊ុន ទទួលការសាងសង់ផ្លូវនៃខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ បានចុះទៅពិនិត្យមើលបណ្តាការដ្ឋាន និងស្ថានភាពផ្លូវនៅភាគខាងលិចប្រទេស ដែលការដ្ឋានទាំងនោះប្រើប្រាស់ថវិកាពីប្រទេសចិន និងថវិកាជាតិ ។ សកម្មភាពចុះពិនិត្យបានធ្វើឡើងនៅផ្លូវជាតិលេខ៥ (បាត់ដំបង-ប៉ៃលិន) ប្រវែង ១០៣ គីឡូម៉ែត្រ ដែលដំណើរការសាងសង់បាន ៣៤ ភាគរយ, ផ្លូវថ្មគោល, បរវេល, សំពៅលូនប្រវែង ៩១ គីឡូម៉ែត្រ, ផ្លូវប៉ៃលិនទៅកូនដំរីប្រវែង ១៤០ គីឡូម៉ែត្រ, ផ្លូវពីបវេលទៅភូមិ៣០-ភ្នំព្រឹក្សប្រវែង ៧២,៥ គីឡូម៉ែត្រ, ផ្លូវភូមិ៣០ ទៅកំរៀងប្រវែង ២១ គីឡូម៉ែត្រ ។ បណ្តាផ្លូវទាំងនេះ ប្រើប្រាស់ថវិកាពីប្រទេសចិន ។ ពិនិត្យការសាងសង់ស្ពានវត្តគ និងស្ពានស្លាកែត ដែលប្រើប្រាស់ថវិការដ្ឋ ។
តាមរយៈការពិនិត្យជាក់ស្តែង ការស្តាប់សេចក្តីរាយការណ៍នានាជុំវិញសកម្មភាពដ៏មមាញឹកនេះ លោករដ្ឋមន្ត្រីបានសំដែងនូវការពេញចិត្ត និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញកម្មករក្រុមហ៊ុន ដែលទទួលខុសត្រូវលើការសាងសង់ ដែលបានធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ ។ តែទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានធ្វើការដាស់តឿន ដល់មន្ទីរសាធារណការ នៃខេត្តទាំងបីក្រុមហ៊ុនម៉ៅការសាងសង់ និងទីប្រឹក្សាបច្ចេកទេសសំណង់ទាំងឡាយត្រូវតែជំរុញ ធ្វើយ៉ាងណាទៅតាមផែនការកំណត់ និងធានាបាននូវូគុណភាពផងដែរ ។ ពិសេសគឺធ្វើយ៉ាងណាសំរួលឲ្យបានល្អ ដល់ការធ្វើចរាចររបស់ប្រជាជន និងការដឹកជញ្ជូនផ្សេងៗ ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាពទៅលើការស្តារ និងកសាងប្រព័ន្ធហេដ្ឋារចនាសំព័ន្ធដឹកជញ្ជូន ដែលតភ្ជាប់ទៅគ្រប់តំបន់នៅទូទាំងប្រទេស និងតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាងឲ្យទៅជាប្រព័ន្ធដឹកជញ្ជូន ងាយស្រួល មានស្ថិរភាព សុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច មានតំលៃទាបក្នុងទិសដៅសំរួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ ។ លោកបានបន្តថា ទាំងនេះគឺស្ថិតនៅក្នុងផែនការសកម្មភាព របស់ក្រសួងសំរាប់ឆ្នាំ២០០៩-២០១៣ ។
more info
Talk:Gary Bensley
-
add to EAP cricket task force
← Previous revision Revision as of 12:49, 21 December 2024
Line 1: Line 1:
{{WikiProject banner shell|class=Stub|listas=Be...
1 hour ago
No comments:
Post a Comment