By : Sophall
ksn-news 12/ 08 / 2009
ប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ពន្សាំង បានរងរបួសដោយសារក្មេងទំនើងបើកម៉ូតូបុក ក្នុងខណៈ
ពេលដែលកម្លាំង សមត្ថកិច្ចធ្វើការត្រួតពិនិត្យម៉ូតូឥតកញ្ចក់ និង មួកសុវត្ថិភាព។ហេតុការណ៍នេះបានកើត
មានឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទី ព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០០៩ នៅចំណុចផ្លូវជាតិលេខ
៤ ស្ថិតនៅភូមិ ព្រៃ ពពេល ឃុំ ពើកស្រុក អង្គស្នួល ខេត្ដ កណ្ដាល ។
ប្រភពពីមន្ដ្រីប៉ូលិសដែលកំពុងបំពេញបេសកកម្មបានឱ្យដឹងថា ក្មេងអន្ធពាលដែលជិះម៉ូតូបុកសមត្ថ
កិច្ចនោះឈ្មោះ វ៉ាន់ សុវណ្ណរី ភេទ ប្រុស អាយុ ២១ ឆ្នាំ ២១ រស់នៅភូមិអន្លង់បារាំង ឃុំរលាំង កែនស្រុក
កណ្ដាលស្ទឹង ខេត្ដកណ្ដាល ម៉ូតូបង្ក ម៉ាក សេ ១២៥ ពណ៌ខ្មៅ សេរី ២០០៧ ពាក់ស្លាកលេខ ១ធ-៧៧២៣
កណ្ដាល (អត់កញ្ចក់) ចំណែកប៉ូលិសដែលរងរបួសនោះមាន ឈ្មោះ ម៉ន សេង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ
មុខរបរ នគរបាលប៉ុស្ដិ៍ពន្សាំង ស្រុកអង្គស្នូល របួសច្រើនកន្លែង ។
មន្ដ្រីប៉ូលិសរូបនោះបានបន្ដថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចចំរុះមានប៉េអឹម ប៉ូលិស
ចុះធ្វើការត្រួតពិនិត្យឆែកឆេរនូវម៉ូតូឥតកញ្ចក់ និង មួកសុវត្ថិភាពក្នុងគោលដៅខាងលើដែលថ្នាក់ដឹកនាំបាន
ចង្អុលបង្ហាញ ។ ក្នុងខណៈពេលកម្លាំងចម្រុះកំពុងតែធ្វើប្រតិបត្ដិការក៏ស្រាប់តែឃើញក្មេងអន្ធពាលដែល
ត្រូវឃាត់ខ្លួនេះបានបើកម៉ូតូបោះពួយយ៉ាងលឿនបុកទម្លាយ របាំងប៉ួលិស ពេលនោះក៏ត្រូវម៉ូតូជនដៃដល់
បានបុកប៉ូលិសទាំងកំរោលបណ្ដាលឱ្យរងរបួសច្រើនកន្លែងភ្លាមៗនោះកម្លាំងចម្រុះក៏ធ្វើ ការឃាត់ខ្លួនជន
ដៃដល់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីធ្វើការសួរនាំអ្វីដែលពាក់ព័ន្ធ និង អំពើល្មើស
ខាង លើ ។ ទាក់ទិននិង បញ្ហានេះគេនៅមិនទាន់បានដឹងទេថា សមត្ថកិច្ច មានចំណាត់ការយ៉ាងណានោះទេ
ចំពោះក្មេង ទំនើងដែលគ្មានសីលធម៌នេះ ៕
No comments:
Post a Comment