ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានចូលជាធរមានក្រោយពេលដែលព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាបានបានឡាយព្រះហស្ថ បានចូលជាធរមានហើយនៅថ្ងៃទៅ២៩ខែមករា ឆ្នាំ២០១៥ដើមឆ្នាំ២០១៥នេះក្រោយរយៈពេល២០ថ្ងៃចាប់ពីថ្ងៃចុះព្រះហស្ថលេខាមក។
នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកដែលមាន៩២មាត្រា និង១២ជំពូកដែលបានចំណាយពេលស្ទើរតែប្រាំឆ្នាំក្នុងការតាក់តែងនិងចងក្រងដោយអនុឡោមតាមច្បាប់ចរាចរណ៍ចាស់ដែលមាន៩៥ មាត្រា និង១២ជំពូកនិងចុះព្រះហស្ថលេខានៅឆ្នាំ២០០៧មក ត្រូវបានលើកមកពិភាក្សានៅតាមតុកាហ្វេរ ឬតុគុយទាវថា តើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកម្រិតណា ឬមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ បើចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃបែបនេះ។
អ៊ុំប្រុសម្នាក់អង្គុយនៅតុមូលដែលអង្គុយ៥នាក់លើកឡើងថា វាមិនខ្មេះទេ បើប៉ូលិស នៅតែបន្ត មិនរឹតបន្តឹង ឬរឹងតែពេលមេស្រែក គេលែងស្រែងកូនចៅលែងអនុវត្ត ឬមេស្រែងតែពេលមានការបុកប៉ះចំកូនចៅ បក្រពួកឯង បើងាប់អ្នកផ្សេងមិនដែលខ្វល់បែបនេះ។
បងប្រុសម្នាក់បានលើងឡើងថា ផាកយ៉ាងហ្មេកក៏ពួកអាក្មេងទាំងអស់នឹងមិនខ្វល់ដែរបើតម្លែផាក ពិន័យថោកជាថ្លៃបារីវាជក់ផងនឹង។
ពូម្នាក់បានលើងឡើងថាហេរ ឥឡូវលឺថាការផាកពិន័យគេគុណនិងប្រាំ ចាំមើលវាយ៉ាងហ្មិចវិញ។
ពូម្នាក់អង្គុយនៅតុជ្រុង ក្បែជញ្ជាំងបានស្រែកថា ទាន់តែងាប់ម៉ែវា ទើបបានវាដឹងខ្លួនពួកអានេះ។
ខ្ញុំក៏បានងើបមុខឡើងក្នុងខណៈពេលដែលខ្ញុំកំពុងឱនហុតទឹកស៊ុបដ៏មានឱជារសដែលជាស្នារដៃ ចុងភៅប្រចាំហាងមួយនេះ ខ្ញុំចង់សួរគាត់ថា តើធ្វើយ៉ាងណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា?
មានមនុស្សជាច្រើន អ្នកខ្លះថាធ្វើបែបនេះ អ្នកខ្លះថាធ្វើយ៉ាងនេះ ឬយ៉ាងនោះ តែខ្ញុំគ្រាន់តែដឹងថា សម្រាប់គាត់ប្រហែលជាមិនអាចធ្វើទឹកស៊ុមមួយឆ្នាំង ដើម្បីឱ្យមានឱជារស់ដូចចុងភៅនៅហាងនេះ ផងទេមើលទៅ។
ពេលនោះខ្ឡនបានឱនមុខហើយយកស្រាបព្រារដួសដួសទឹកស៊ូបមួយស្រាបព្រារទៀតហើយគិតថាអ្នកដែលអង្គុយនៅតុគុយទាវនេះសុទ្ធតែនិយាយត្រូវតែគាត់មិនគួរនិយាយនៅពេលនេះទេ ។
គាត់គួរតែចូលរួមនិយាយនៅក្នុងវិទ្យុ ទូរទស្សន៏ ការសែត ឬប្រព័នផ្សព្វផ្សាយនានា ដើម្បីឱ្យថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ ឬច្បាប់ផ្សេងៗបានដឹងពីសំនួរ និងសំណូមពររបស់គាត់។
ខ្ញុំចង់ប្រាប់ពួកគាត់ថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាច្រើននាក់ក្នុងមួយថ្ងៃ មិនមែនដោយ សារច្បាប់ធូរលុង ឬដោយមន្រីអ្នកអនុវត្តច្បាប់អនុវត្តមិនបានពេញលេញទាំងស្រុងនោះទេ វាទាមទារនូវការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ហើយអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវមានភាពអធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមកផងដែរ ហើយគ្នាជនណាម្នាក់ ស្ថាប័នណាមួយ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានទេបើខ្វះការចូលរួមពីអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា។
No comments:
Post a Comment