ដោយ : សុពិសិដ្ឋ (ថ្ងៃទី 7 សីហា 2009)
CEN News
ភ្នំពេញ: បុរសម្នាក់ដែលសាក្សីអះអាងថា ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ហើយស្រវឹងស្រាជោកជាំ បានបើករថយន្តបុកផ្ទះលក់បបរសម្តុំអតីតពេទ្យចិន បណ្តាលឲ្យរបួសស្រាល ២ នាក់ ខូចម៉ូតូចតស្ងៀម ២ គ្រឿង និងបែកចានឆ្នាំងមួយចំនួនទៀត ។
ហេតុការណ៍គ្រោះថ្នាក់ខាង លើនេះបានកើតឡើងកាលពីវេលា ម៉ោង ៥ និង ៣០ នាទីព្រលឹម ថ្ងៃទី៧ សីហានេះ នៅផ្ទះលក់បបរសយីហោសូ ឈឿន ផ្ទះលេខ៣៣៨ Eo ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ម្ចាស់ផ្ទះជាមន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់ ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាក Toyota Tacoma X-RUNNER ពីរបាំងកន្លះ ពុំទាន់មានស្លាកលេខពណ៌ខ្មៅ បើកបរដោយមន្ត្រីប៉ូលិសម្នាក់ បានឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ ។
សាក្សីនិយាយថា មុនកើតហេតុគេឃើញរថយន្តបង្កខាងលើបើកយ៉ាងលឿនតាមមហាវិថី ព្រះមុនីវង្សពីត្បូង ទៅទិសខាងជើង ហើយជ្រុលចង្កូតបុកចូលផ្ទះលក់បបរសតែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់បុរសដែលបើករថយន្ត បានព្យាយាមឡើងជិះម៉ូតូឌុបចាកចេញ ដោយធុំក្លិនស្រាហួងតែម្តង ។
នៅកន្លែងកើតហេតុសមត្ថកិច្ច ពិនិត្យឃើញរបួសមនុស្ស ២ នាក់ស្រាល ខូចម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ មួយគ្រឿង និងម៉ូតូម៉ាកសង់កូរ៉េពណ៌ ក្រហមមួយគ្រឿង និងចានឆ្នាំង ម្ហូបអាហារមួយចំនួន ។
មួយសន្ទុះក្រោយមក មានមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃជាច្រើននាក់មកសម្របសម្រួលសងថ្លៃ ការខូចខាត ព្រមទាំងយកស្រាបៀរ ២ កេស និងទឹកកកអនាម័យទុកក្នុងរថយន្តបង្កយកចេញទៅបាត់ ៕
អានបនែ្ថម
Talk:Gary Bensley
-
add to EAP cricket task force
← Previous revision Revision as of 12:49, 21 December 2024
Line 1: Line 1:
{{WikiProject banner shell|class=Stub|listas=Be...
1 hour ago
No comments:
Post a Comment