ដោយ សាន សុវិទ្យ
2009-08-02
ថ្ងៃទី១ សីហា គឺជាថ្ងៃកំណត់ចាប់ផ្តើមត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា។
នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យការគោរព-អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចូលជាធរមានទៅហើយនោះ ប៉ូលិសបានផាកពិន័យនិងអប់រំរយៈពេលខ្លីចំពោះអ្នកបើកបរទោចក្រយាន យន្តដែលគ្មានមួកជាង១.៤០០នាក់និងគ្មានកញ្ចក់ជិត១.៥០០នាក់។
ជាសរុបការល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដែលប៉ូលិសនៅទូទាំងប្រទេស ចាប់ផាកពិន័យ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះមានទាំងអស់៣.៤៣៨ករណី៕
No comments:
Post a Comment