ksn-news 11/ 08 / 2009
រថយន្ដ១គ្រឿងម៉ាក Hilux ពណ៌ស ត្រូវបានទទួលរងនូវការខូចខាតយ៉ាងដំណំ ដោយសារតែរថ-
យន្ដបង្កហេតុ ១គ្រឿងរបស់កូរ៉េ បានបុកសសរដងគោមភ្លើងរួច ក៏ទៅបុករថយន្ដដែលចតចោលតាមចិញ្ចើម
ថ្នល់ទើបត្រឡប់បះជើងហេតុការណ៍នៃការបុក នេះបានកើតមានឡើង កាលពីវេលាម៉ោង ០០ និង ៦ នាទី
អធ្រាត្រថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០០៩ នៅតាមបណ្ដោយ ផ្លូវលេខ២៧១ ត្រង់ចំណុចមុខវិទ្យាល័យ
សាមគ្គីស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្ដបង្កហេតុផលិតនៅប្រទេសកូរ៉េ ពណ៌ទឹក
មាស គ្មានស្លាក លេខអ្នកបើកបររត់បាត់ រីឯរថយន្ដរថគ្រោះម៉ាក Hilux ពណ៌សពាក់ស្លាកលេខភ្នំពេញ២
K-១០៦៧ ខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កហេតុបើកបរក្នុង
ទិសទៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវកោង រថយន្ដបង្កក៏បើកទៅព្រលះសសរដងគោម
យ៉ាងពេញទំហឹងដោយមិនអស់ ចិត្ដក៏បង្ហួសទៅចងកំហឹងជាមួយ នឹងរថយន្ដម៉ាក HIlux ដែលចតទុក
ចោលតាមចិញ្ចើមថ្នល់បណ្ដាលឱ្យរថយន្ដបង្កក្រ ឡាប់បះជើងឡើងលើ ។ អ្នកបើកបានរត់គេចខ្លួនបាត់ពី កន្លែងកើតហេតុដោយសុវត្ថិភាបក្រោយពីកើតហេតុ ការណ៍នេះបានកើតឡើងហើយកម្លាំងនគរបាលចរាចរ ជើងគោករាជធានីភ្នំពេញបាន ស្ទួចយករថយន្ដទាំងនេះទៅរក្សា ទុកនៅស្នងការក្រុងភ្នំពេញជាបណ្ដោះ
អាសន្នរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដាះស្រាយតាមផ្លូវច្បាប់ ៕
No comments:
Post a Comment