២៧/ ០៨ /២០០៩
នាពេលថ្មីៗនេះបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកទាំងថ្ងៃ បែរជាមករករឿងមន្ត្រីប៉ូលិស
ចរាចរក្រុង ដែលកំពុងតែបំពេញបេសកកម្ម នៅតាមគោលដៅ M2 ស្តុបផ្សារដីហុយ ផ្លូវសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារបុរសម្នាក់នេះ គាត់ខឹងនឹងមន្ត្រីប៉ូលិស ចាប់ឃាត់ម៉ូតូរបស់គាត់
ទុកដើម្បីធ្វើការសាកសួរពីរឿងដាក់កូនកញ្ចក់តូច ខុសពីបទដ្ឋានបច្ចេកទេស ។
មន្ត្រីប៉ូលិសចរាចរ ដែលបានឈរជើងនៅតាមគោលដៅ M2 បាននិយាយថា មូលហេតុដែល
ប៉ូលិសចាប់ឃាត់ម៉ូតូរបស់បុរសប្រមឹកខាងលើនេះ ដោយសារតែគាត់ដាក់កញ្ចក់បំពាក់លើម៉ូតូខុសអំពី
បទបញ្ជា និងមិនត្រឹមត្រូវតាមបច្ចេកទេស ហើយប៉ូលិសក៏មិនបានប្រព្រឹត្តអ្វីឲ្យខុសនឹងផ្លូវច្បាប់ ឬក៏អំ
ពើហិង្សាណាមួយទេ ទៅលើប្រជាពលរដ្ឋ ។ គឺគ្រាន់តែឲ្យគាត់ទិញកញ្ចក់យកមកដាក់នៅចំពោះមុខប៉ូ-
លិស ដោយដូរកញ្ចក់ចាស់ចេញ ពីព្រោះនៅក្បែរកន្លែងគោលដៅ ប៉ូលិសឈរជើងមានគេលក់កញ្ចក់ តែ
បុរសប្រមឹកម្នាក់ខាងលើនេះបានរឹងចចេសមិនព្រមទៅវិញ ។
មន្ត្រីប៉ូលិសរូបនោះបានបន្តថា មិនត្រឹមតែមិនព្រមទៅទិញទេ បែរជាមកស្រែកឡូឡាដាក់ប៉ូលិស
សព្វបែបយ៉ាង ទាំងធុំក្លិនស្រាស្ទើរតែនៅក្បែរមិនបាន ។ ទាល់តែអ្នកកាសែតខ្មែរស្ថាបនាថតយករូបភាព
ចុះកាសែតទើបរួសរាន់ទៅរកទិញកញ្ចក់មកដាក់ ។ ប៉ូលិសបានប្រាប់ថា ក្រោយពីដាក់កញ្ចក់ហើយ ត្រូវ
ផាកពិន័យពីព្រោះនេះជា បទល្មើសដែលផ្លូវច្បាប់មិនត្រូវអត់ឱនឲ្យបាន ព្រោះវាជាគំរូអាក្រក់ដល់អ្នក
ដទៃ និងកុំឲ្យគេយកតម្រាប់តាម ៕
No comments:
Post a Comment