ដោយ : សុពិសិដ្ឋ (ថ្ងៃទី 27 សីហា 2009)
CEN News
ភ្នំពេញ: រថយន្តមួយគ្រឿងមានអ្នកធ្វើដំណើរ ៤ នាក់ បានបើកយ៉ាងលឿនពេលយប់តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅទៅលេងខេត្តព្រះសីហនុ បានជ្រុលចង្កូតក្រឡាប់ដោយឯកឯង បណ្តាលឲ្យនារីម្នាក់ស្លាប់ និងមនុស្ស ៣នាក់ទៀតរងរបួសធ្ងន់ ដោយមូលហេតុអ្នកបើកបរស្រវឹង ងងុយដេក និងបើកលឿន ។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទី អធ្រាត្រថ្ងៃទី២៧ សីហា នេះនៅចំណុចផ្លូវកោង ផ្លូវជាតិលេខ៤ ភូមិត្រពាំងមូល សង្កាត់ជើងគោ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីខណ្ឌព្រៃនប់បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយឯកឯង ម៉ាក 4RUNNER ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ហែម ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (របួសធ្ងន់) អ្នករួមដំណើរ ១.ឈ្មោះ ហួត រង្សី ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅឃុំព្រែកក្តាម ខេត្តកណ្តាល (របួសធ្ងន់) ២.ឈ្មោះ សុភា រតនា ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ (របួសធ្ងន់) និង៣ ឈ្មោះ ម៉េត ស៊ីណា ហៅឡាយ ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន (ស្លាប់នៅកន្លែងកើតហេតុ) ។
ស្ត្រីឈ្មោះ សុភា រតនា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ បាននិយាយឲ្យដឹងថា នៅយប់ថ្ងៃទី២៦ សីហា បុរសទាំង ២នាក់ បានទៅច្រៀងខារ៉ាអូខេ នៅហាងមួយប្លុកផ្សារតាប៉ាង សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ បន្ទាប់ពីច្រៀងចប់នៅម៉ោង ១១ និង ២០ នាទី យប់ ពួកគាត់បបួលនាងទាំង២ ទៅលេងខេត្តព្រះសីហនុទាំងយប់ ។ ពេលទៅដល់ចំណុចខាងលើ ស្រាប់តែជ្រុលចង្កូតធ្លាក់ពីលើផ្លូវក្រឡាប់តែម្តង បណ្តាលឲ្យឈ្មោះ ម៉ែត ស៊ីណា ស្លាប់ ក្រៅពីនោះរបួសធ្ងន់ទាំងអស់ ។
ប្រភពពីខណ្ឌព្រៃនប់បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ មកពីអ្នកបើកបរហូបជាតិស្រវឹង ងងុយដេក និងបើកលឿននៅផ្លូវកោង ។ ក្រោយពេលគ្រោះថ្នាក់សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះនៃមន្ទីរពេទ្យ បង្អែកខេត្ដព្រះសីហនុ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនៅវេលាម៉ោង ៦ និង ១៦ នាទីព្រឹក ថ្ងៃទី២៧ សីហា ។ ចំណែករថយន្តរក្សាទុកនៅអធិការដ្ឋាន ប៉ូលិសខណ្ឌព្រៃនប់ ៕
Fight Club: Members Only
-
← Previous revision Revision as of 21:31, 17 October 2026
Line 26: Line 26:
}}
}}
'''''Fight Club: Members Only''''' is a 2006 Indian Hindi-language [...
2 hours ago
No comments:
Post a Comment