27/ 08 / 2009
ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើងនៅលើកំណាត់ផ្លូវចោមចៅ បង្កឡើង
ដោយសារតែម៉ូតូ និងម៉ូតូបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីទាំង២រងរបួសធ្ងន់ដូចគ្នា ។ ហេតុ
ការណ៍នៃការបុកគ្នានេះ បានកើតមានឡើងតាំងពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ
២០០៩ នៅចំណុចខាងមុខផែស្ងួតសូងួន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានី
ភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចប៉ូលិសថា ជនរងគ្រោះក្នុង
ការប៉ះទង្គិចគ្នាដោយគ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះ ខេង សំអុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ
រត់ម៉ូតូឌុប ស្នាក់នៅភូមិឈើលំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម៉ូតូម៉ាកbest ពណ៌សម្បកឪ
ឡឹក ពាក់ស្លាកលេខឃ៤០៤១ កច១ (របួសធ្ងន់រយះគល់ភ្លៅដេរ១៦ថ្នេរ) ចំណែកម្ចាស់ម៉ូតូបង្កហេតុទី១
ឈ្មោះ គា គង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក ទី២.ឈ្មោះ សន កល់ ភេទប្រុស អាយុ
២៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ អ្នកទាំងពីរស្នាក់នៅ
ជាមួយគ្នា (របួសធ្ងន់) ម៉ូតូម៉ាក FD11O LOVE ពណ៌ក្រហមពាក់ស្លាកលេខថ០០៨៩ ភព២ ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូទាំងពីរគ្រឿង បើកបរបញ្ច្រាស
ទិសគ្នា ចំណែកម៉ូតូរងគ្រោះបានធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើក្នុងល្បឿនមធ្យម តែ
ម៉ូតូបង្កហេតុបានបើកបរមកពីទិសខាងលិច ឆ្ពោះទៅកើត ។ លុះមកដល់ចំណុចកើតហេតុមុខផែស្ងួត
សូងួន ក៏ស្រាប់តែម៉ូតូបង្កហេតុបានបើកឆ្លងផ្លូវមកខាងឆ្វេង ក៏ត្រូវម៉ូតូជនរងគ្រោះបុកពេញទំហឹងតែម្តង
ទៅបណ្តាលឲ្យភាគីទាំងពីរសន្លប់ធំដូចគ្នា ភ្លាមៗនោះជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិក
ឯកជនអង្គរ នៅក្បែរទីនោះ ដើម្បីជួយសង្គ្រោះអាយុជីវិត ។ ឥឡូវនេះម៉ូតូទាំងពីរគ្រឿងត្រូវបានប៉ូលិស
អូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់ធ្វើការដោះស្រាយជាមួយគ្នា
ក្រោយពីបានចរចាគ្នារួចមកភាគីទាំងពីរបានឯកភាពគ្នាឈប់ប្តឹងប្តល់ ដើម្បីបញ្ចប់រឿងចំពោះមុខសមត្ថ
កិច្ច ៕
No comments:
Post a Comment