Saturday, August 1, 2009

ស្ត្រី​ម្នាក់​របួសធ្ងន់​ក្រោយ​ពី​បើករថយន្ត​បុក​បង្គោល​ភ្លើង​បាក់ ហើយ​ជ្រុល​បុក​រថយន្ត​ចត​ស្ងៀម​

Ytfkmgm0mj
រថយន្ត​រងគ្រោះ​

Zdc4njbjn2

Mzqxmdnmyz
ស្ត្រីបើករថយន្ត ឆាយ ស្រីពៅ របួសធ្ងន់


ដោយ : សុ​ពិសិដ្ឋ (ថ្ងៃទី 30 កក្កដា 2009)
CEN News
ភ្នំពេញ: ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ និង​ស្ត្រី​ម្នាក់​ទៀត​របួសស្រាល ខណៈពេល​បើក​រថយន្ត​ជ្រុល​បុកបា​ក់​បង្គោល​ភ្លើង​រាប​ដល់​ដី ហើយ​ជ្រុល​បុក​រថយន្ត​ចត​ស្ងៀម​មួយគ្រឿង​ទៀត​ខូច​ខ្ទេច ។​

​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០០ និង ៥០ នាទី​អធ្រាត្រ​ថ្ងៃទី៣០ កក្កដា នេះ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១១៨ Eo ផ្លូវ ១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​កាមរី​ឆ្លាម​ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F 5560 បើកបរ​ដោយ​ឈ្មោះ ឆាយ ស្រី​ពៅ អាយុ ១៩ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១១៩ សង្កាត់​ផ្សារ​ដេប៉ូ​II ខណ្ឌ​ទួលគោក របួសធ្ងន់ ​និង​អ្នករួមដំណើរ​ម្នាក់​ទៀត​ឈ្មោះ ស្រី រ័ត្ន ស្នាក់​នៅផ្ទះ​លេខ ១១ ផ្លូវ​លេខ ២១៩ សង្កាត់​ផ្សារ​ដេប៉ូ​II របួស​មធ្យម ។​

​ចំណែក​រថយន្ត​ចត​ស្ងៀម​រង​ការខូចខាត​ម៉ាក​តូ​យូ​តា COROLLA ពណ៌​ទឹកប្រាក់​ ស្លាក​លេខ​ភ្នំពេញ 2H 3275 ម្ចាស់​រថយន្ត​ឈ្មោះ សូវ ឆាយ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥០២ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​

សាក្សី​បញ្ជាក់​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បើក​តាម​ផ្លូវ​កម្ពុជា​ក្រោម ពី​កើត​ទៅ​លិច​យ៉ាង​លឿន ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​បុក​បាក់​បង្គោល​ភ្លើង​រាប​ដល់​ដី ១ ដើម ហើយ​រថយន្ត​ជ្រុល​បុក​រថយន្ត COROLLA ចត​ស្ងៀម​លើ​ចិញ្ចើមថ្នល់​មុខ​ផ្ទះ​ខ្ទេច​ចំហៀង​ខាងឆ្វេង​មើល​លែង​យល់ ។​

​ប៉ូលិស​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​បើក​លឿន ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង ។ ប៉ូលិស​ស្ទូច​រថយន្ត​ទាំង ២ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរ​ផ្លូវគោក​ក្រុង​ភ្នំពេញ​ដោះស្រាយ​ ពេល​ក្រោយ ៕

No comments: