ដោយ : មង្គល (ថ្ងៃទី 9 មិថុនា 2009)
CEN News
មោងឫស្សី បាត់ដំបង : យ៉ាងហោចណាស់មានមនុស្សស្លាប់ ២ នាក់ជាប់នៅក្នុងឡាន និងអ្នករបួសធ្ងន់ និងស្រាលចំនួន ៥ នាក់ កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០០៩ វេលាម៉ោង ៩ យប់ ដោយសារឡានដឹកអ្នកដំណើរមួយគ្រឿងបានបុកគូទឡានដឹកខ្សាច់ធុនធំមួយ គ្រឿង ដែលដាច់កង់មុខទាំង ២ ខូច នៅលើចញ្ចើមថ្នល់ តាមបណ្តេយផ្លូវជាតិលេខ ៥ ស្ថិតក្នុងក្រុមទី១ ភូមិអូរគ្រៀត ឃុំគារ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ត្រី សាត គឹមសាន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានឱ្យដឹងថាអ្នកដែលស្លាប់ទាំងពីរនាក់មានឈ្មោះ ស៊ឹង សោមវ៉ាត ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅសង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាតៃកុងឡាន និងឈ្មោះ មុត លីណា ភេទប្រុស អាយុ ២៤ ឆ្នាំ ជាព្រូឡាននៅឃុំកោះថ្កូវ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែកអ្នករងរបួសធ្ងន់ពីរនាក់មានឈ្មោះ ឯម សារ៉េត ភេទប្រុស អាយុ ៥១ ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌលឃុំព្រៃតូច ស្រុកម៉ោងឫស្សី និងឈ្មោះ ផេង ឃីម ភេទស្រី អាយុ ៤២ ឆ្នាំ ជាគ្រូពេទ្យនៅមណ្ឌល ឃុំធិបតី ស្រុកគាស់ក្រឡ និងអ្នករបួសស្រាលបីនាក់មាន១.ឈ្មោះ តឿន ដាវិន ភេទប្រុស អាយុ ៤៨ ឆ្នាំ ពេទ្យឃុំធិបតី ២.ឈ្មោះ ខាន់ សៀន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជាពេទ្យមណ្ឌលឃុំជ្រៃ និង៣.ឈ្មោះ វន ភេទប្រុស អាយុ៣៩ ឆ្នាំ ជាពេទ្យមណ្ឌលឃុំជ្រៃដែរ ។
លោកវរសេនីយ៍ត្រី សាត គឹមសាន បានបញ្ជាក់ថា ឡានដឹកអ្នកដំណើរនេះជារបស់ក្រុមហ៊ុនផារ៉ាម៉ោន ម៉ាកហ្វុយហ្សូ ពាក់ស្លាកលេខ បាត់ដំបង 3A 0343 ត្រូវបានក្រុមគ្រូពេទ្យដែលបញ្ចប់ការសិក្សា ជួលជិះមកលំនៅដ្ឋានវិញ ដោយមានគ្នាប្រមាណជា ១៥ នាក់ ។ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ដោយសារតៃកុងឡានបើកបរមានល្បឿនលឿនផង ហើយឡានដឹកខ្សាច់មួយគ្រឿងម៉ាដេវូ បានដាច់កង់ពីរខាងមុខខូចទៅមុខមិនរួច ហើយមិនមានដាក់ភ្លើងសញ្ញានៅពេលយប់ ទើបបណ្តាលឲ្យឡានដឹកអ្នកដំណើរបុកគូទឡានដឹកខ្សាច់ពីក្រោយមួយ ទំហឹង បណ្តាលឲ្យផ្នែកខាងមុខខ្ទេចដោយកៀបតៃកុងឡាន និងព្រូស្លាប់យ៉ាងវេទនាទំរាំគាស់យកសាកសពបានប្រើពេលរាប់ម៉ោង និងមានអ្នករបួសធ្ងន់ ២ នាក់ ត្រូវបានឡានសង្គ្រោះរបស់ចរាចរណ៍ខេត្តដឹកយកមកមន្ទីរពេទ្យខេត្ត និងអ្នករបួសស្រាលចំនួន ៣ នាក់ ។ ចំណែកតៃកុងឡានដឹកខ្សាច់ក្រោយពីដឹងថា មានឡានដឹកអ្នកដំណើរបុកគូទឡានរបស់ខ្លួន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរួចមកក៏ដាក់មេផាយគេចខ្លួនបាត់ ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយប្រាប់ប៉ូលិសចរាចរណ៍ថា មុនពេលកើតហេតុមានឡានដឹកខ្សាច់មួយគ្រឿងធុនធំ បានដាច់កង់មុខទាំង ២ ខូចតាំងពីព្រឹកថ្ងៃទី៨ ខែមិថុនា ដោយចតនៅលើចិញ្ចើមថ្នល់ខាងស្តាំ ។ លុះយប់ឡើងបានយកមែកឈើដាក់នៅពីមុខ និងក្រោយឡានខូច ដើម្បីជាសញ្ញាប្រាប់ឲ្យយានយន្តដទៃទៀតដឹង ប៉ុន្តែមិនមានដាក់ភ្លើងសញ្ញាអ្វីទេ ។ លុះម៉ោង ៩ យប់ មានឡានទួរីសមួយគ្រឿង ដឹកអ្នកដំណើរពីភ្នំពេញឆ្ពោះមកខេត្តបាត់ដំបង ស្របទិសជាមួយឡានខូច ហើយក៏បុកគូទឡានដឹកខ្សាច់មួយទំហឹងលាន់ដូចគ្រាប់បែកផ្ទុះ បណ្តាលឲ្យឡានទាំងពីរនេះជាប់គ្នា ហើយតៃកុងឡាន និងព្រូនៅខាងមុខគាបស្លាប់ភ្លាមៗនៅក្នុងឡាន និងមានអ្នករបួសជាច្រើននាក់ទៀត ។
លោកវរសេនីយ៍ត្រី សាត គឹមសាន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់នេះ កើតឡើងដោយសារតែឡានដឹកខ្សាច់ខូចចតនៅលើចិញ្ចើមផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញាសំគាល់នៅពេលយប់ ហើយឡានក្រុងដឹកអ្នកដំណើរក៏បើកបរក្នុងល្បឿនលឿន ពេលជួបឧបសគ្គដោយចៃដន្យនៅពីមុខ មិនអាចបញ្ជាយានយន្តបានទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតយ៉ាង ដូច្នេះ ។ លោកនាយការិយាល័យបានធ្វើការអំពាវនាវសុំឲ្យអ្នកបើកបរយានយន្តទាំងអស់ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ថ្មី ត្រូវគោរពស្លាកសញ្ញាសម្គាល់ចរាចរណ៍ ដែលដាក់តាមដងផ្លូវ និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទើបចូលរួមកាត់បន្ថយគ្រោះថ្នាក់ឲ្យមកនៅកំរិតទាបបំផុត ។ ចំពោះអ្នកបើកបរម៉ូតូគ្រប់ប្រភេទត្រូវមានប័ណ្ណបើកបរម៉ូតូ ហើយត្រូវពាក់មួកការពារទាំងអ្នកបើក និងអ្នកជិះពីក្រោយ និងដាក់កញ្ចក់មើលក្រោយផង ។
រថយន្តក្រុងដែលបុកឡានដឹកខ្សាច់ពីក្រោយ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តអូសយកមករក្សាទុកនៅការិយាល័យ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឡានដឹកខ្សាច់មិនអាចអូសយកមកបានទេ ដោយសារឡាននេះដាច់កង់មុខទាំង ២ និងមានខ្សាច់នៅលើឡានផង ។ ចំពោះសាកសពត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅក្រុងភ្នំពេញ និងខេត្តកំពង់ចាម ។ ឯអ្នករបួសធ្ងន់ទាំង ២ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Emergency ខេត្តបាត់ដំបង ៕
រថយន្តក្រុងដឹកអ្នកដំណើរខូចខ្ទេចខាងមុខ ដោយសារបុកឡានដឹកខ្សាច់ពីក្រោយមួយទំហឹង (រូប : មង្គល)
ឡានក្រុងខ្ទេចខាងមុខគាបជាប់អ្នកបើក និងព្រូម្នាក់ស្លាប់នៅនឹងកន្លែង (រូប : មង្គល)
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
24 minutes ago
No comments:
Post a Comment