ដោយ : សុពិសិដ្ឋ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: ម៉ូតូម៉ាក SUZAKI VIVA 1 គ្រឿង បានទទួលរងការខូចខាតខ្ទេចខ្ទី មើលមិនយល់ ក្នុងខណៈពេលដែលមានរថយន្ត ១២ កៅអីមួយគ្រឿង ដេញតាមបុកទាំងកំរោលរួចមកនោះ ។ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបានធ្វើឲ្យមានមនុស្សស្លាប់ឡើយ ពោលគឺគ្រាន់តែរងរបួសជាទម្ងន់ប៉ុណ្ណោះ ហើយក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ភ្លាមដែរ ។ លើករណីនេះត្រូវបានភាគីម៉ូតូប្តឹងភាគីរថយន្តពីបទប៉ុនប៉ងមនុស្សឃាត ដោយចេតនា ។
ហេតុការណ៍ខាងលើនេះ បានកើតមានឡើង កាលពីរាត្រីថ្ងៃទី ២៦ មិថុនា ២០០៩ វេលាម៉ោង ៨ និង ១៥ នាទី នៅចំណុចមុខផ្ទះលេខ ៨៤ ផ្លូវ ១៦០ សង្កាត់ទឹកល្អក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កហេតុ ត្រូវបានគេអះអាងថា ជាប្រភេទរថយន្ត ១២ កៅអីម៉ាក TOYOTA HIAVCE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E 7076 បើកបរដោយបុរសម្នាក់ឈ្មោះ អ៊ុយ ចន្ថា អាយុ ២៨ ឆ្នាំ មុខរបរនិស្សិត និងបំរើការងារក្នុងទាហានវិសកម្ម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ២៧១ ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រថយន្តបង្កបានបើកដេញបុកម៉ូតូម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B 7225 បណ្តាលឲ្យម៉ូតូខូចខាតខ្ទេចខ្ទី ក្លាយជាអេតចាយ ។
ជនរងគ្រោះដោយអំពើដេញបុកនេះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម សុភារ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ 60 E2 ផ្លូវ 172 សង្កាត់ផ្សារថ្មីIII ខណ្ឌដូនពេញ បានរងរបួសជាទម្ងន់ ដោយត្រូវគេដឹកចូលមន្ទីរពេទ្យឯកជនបុប្ផាមាសភ្លាមដែរ ។ ចំណែកអ្នករួមដំណើរជាមួយម៉ូតូម្នាក់ទៀត មិនបានរងរបួសអ្វីឲ្យធ្ងន់ធ្ងរឡើយ ដោយបានលោតចេញពីម៉ូតូទាន់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ និងរថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅ ស្របគ្នាពីលិចមកកើត ហើយក៏បានប៉ះគ្នាតិចតួច ក្នុងខណៈនោះ ភាគីម៉ូតូយកដៃទៅទះរថយន្តបង្ក 1 ដៃ រហូតមានទំនាស់ ដោយទាំងរថយន្ត និងម៉ូតូបត់ស្តាំមកផ្លូវ 271 ម្តុំមុខមន្ទីរពេទ្យព្រះកុសមៈ ហើយបានឈប់ជជែករកខុសរកត្រូវរហូតមានទំនាស់ពាក្យសំដីឡើង ។ ទំនាស់ពាក្យសំដីនៅពេលនោះ បានធ្វើឲ្យភាគីរថយន្តខឹងយ៉ាងខ្លាំង ស្របពេលដែលម៉ូតូជងរងគ្រោះបើកចេញតាមផ្លូវ 160 ក្នុងទិសដៅពីលិចទៅកើត រថយន្តបង្កក៏បានបើកដេញពីក្រោយយ៉ាងលឿនប្រៀបដូចជា ក្នុងសាច់រឿងកុនហូលីវូតអញ្ជឹងដែរ ។ លុះបើកបរមកដល់ចំណុចកើតហេតុផ្លូវមានជង្ហុកជនរងគ្រោះបន្ថយល្បឿន ម៉ូតូ រថយន្តក៏បានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តខូចខាតខ្ទេចខ្ទី ក្លាយជាអេតចាយតែម្តង ។ តែសំណាងល្អជនរងគ្រោះទាំង ២ នាក់ មិនស្លាប់ ព្រោះលោតចេញពីម៉ូតូ បើមិនអញ្ចឹងទេ ជនរងគ្រោះទាំង ២ នាក់ មានវាសនាមិនខុសពីម៉ូតូឡើយ ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលមានរបួសជាទម្ងន់នោះ ត្រូវបានដឹកទៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវប៉ូលិសបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមច្បាប់ ។ តែអ្វីដែលជាការកត់សំគាល់នោះ លើករណីនេះត្រូវបានភាគីម៉ូតូ ប្តឹងទៅភាគីបង្កពីបទមនុស្សឃាតដោយចេតនា ។
នៅព្រឹកថ្ងៃទី ២៧ មិថុនា ២០០៩ គេបានឃើញភាគីម៉ូតូ និងរថយន្ត បានជួបធ្វើការដោះស្រាយគ្នាផងដែរ ដោយខាងភាគីម៉ូតូទារសងចំនួន ៥០០០ ដុល្លារ ហើយត្រូវបានសំរួលបញ្ចប់រឿងនៅត្រឹមតំលៃ ២៩៥០ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment