Saturday, June 27, 2009

ប៉ូលីសខណ្ឌដង្កោ ចេញធ្វើសណ្តាប់ធ្នាប់សាធារណៈ

ksn-news
ដោយ សុផល
20/ 06 / 2009
នាពេលថ្មីនេះប៉ូលីលផ្នែកសណ្តាប់ធ្នាប់ និងចរាចរខណ្ឌដង្កោ បានសហការគ្នាជាមួយប៉ូលីសប៉ុស្តិ៍
កាកាប ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ​សហព័ន្ធ​ រុស្ស៊ី ចាប់ពីចំណុចខាងមុខបន្ទាយកងទ័ពអា
កាស រហូតដល់រង្វង់មូលចោមចៅ ដើម្បីធ្វើអោយមានភាពល្អប្រសើរឡើងវិញ។
លោកអនុសេនីយ៍ទោ សុត សារឿន នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរខណ្ឌដង្កោបានអោយដឹងថា
ដោយបានទទួលបញ្ជាពីលោកអនុសេនីយ៍ ម៉ម យឿន អធិការរងទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់ លោក
បានដឹកនាំកម្លាំងក្រោមឱវាទ ដោយបានសហការគ្នា ជាមួយប៉ូលីសនគរបាលរដ្ឋបាលសង្កាត់ កាកាប ចុះ
រៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ ក្នុងធ្វើយ៉ាងណាអោយមានរបៀបរៀប
រយ ដើម្បីចៀសវាងនូវការលក់ដូរតាមរបៀបអណាធិបតេយ្យ។

លោកអនុសេនីយ៍ទោបានបន្តថា មូសហេតុដែលកម្លាំងរបស់លោកចុះរៀបចំសណ្តាប់ធ្នាប់នេះ ដោយ
សារតែផ្លូវសហព័ន្ធរុស្ស៊ីនេះ វាជាផ្លូវធំមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ចុះឡើងទៅមក ទាក់ទិន
នឹងបញ្ហាខាងលើនេះដែរ សមត្ថកិច្ចចម្រុះបានចុះរៀបចំជាប្រចាំដូចរលឹម។ បើមិនធ្វើបែបនេះទេ ការលក់ដូរ
របស់ប្រជាពលរដ្ឋ វានៅតែគ្មានសណ្តាប់ធ្នាប់ដដែលជាដដែល រីឯការណែនាំ និងអប់រំបានធ្វើឡើងដោយ
ញឹកញាប់ណាស់ ក្រោយពីការហាមប្រាមហើយ បើបុគ្គលណានៅតែចចេសរឹងរូសបន្តលក់ដូរមិនគោរព
តាមបទបញ្ជាគឺ ត្រូវកម្លាំងចម្រុះលើកយកសម្ភារទាំងនោះមកដាក់ក្នុងរថយន្តយកមកប៉ុស្តិ៍ប៉ូលីស។

លោកបានបន្តទៀតថា ចំពោះម្ចាស់វត្ថុទាំងឡាយណា បានមកស្នើសុំយករបស់របរគេទៅវិញនោះ
យើងនឹងត្រូវតែអោយម្ចាស់ទាំងនោះ​ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រឹមត្រូវ និងត្រូវតែពិន័យផងដែរ ដើម្បីអោយថ្ងៃក្រោយមានការរាងចាល តែបើក្នុងករណីមិនរាងចាលទេនោះ សម្ភារៈទាំងនោះនឹងត្រូវដក
ហូតទុក​ លែងអោយតែម្តង​។ តែដោយឡែកការរៀបចំសណ្តាប់ធ្នាប់សាធារណៈរបស់សមត្ថកិច្ចប៉ូលីស
លោកមានការលំបាកយ៉ាងខ្លាំង ដោយសារតែប្រជាពលរដ្ឋ លោកលក់ដូរមើលបំណាំគ្នា ទៅវិញទៅមក
ដូចវែកចក ទៅហើយមកវិញ បញ្ហានេះ បណ្តាលមកពីពួកគាត់លក់ដូរ មិនយោគយល់គ្នា ឯផលលំបាក
ធ្លាក់មកលើប៉ូលីសឯណោះទៅវិញ៕

No comments: