ដោយ : សេរី (ថ្ងៃទី 8 មិថុនា 2009)
CEN News
ភ្នំពេញ: ការផ្តល់ប័ណ្ណបើកបរម៉ូតូនៅទូទាំងប្រទេសមកពេលនេះ ត្រូវបានគេនិយាយថា មិនសូវមានភាពជឿនលឿនទេ ដោយសារមិនសូវមានអ្នកទៅរៀន និងមិនសូវមានអ្នកមកប្រឡង ។ នេះដោយសារមកពីការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវបានគេរឹតបណ្តឹង ។
លោក ញ៉ែម សារ៉ន នាយកមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៨ មិថុនានេះថា ការប្រឡងយកប័ណ្ណបើកបរម៉ូតូពេលនេះ នៅមានគេមកប្រឡងតែមានចំនួនមិនច្រើនទេ បើប្រៀបធៀបទៅនឹងពេលមុននោះ ។
លោក អ៊ូ ធនសាល ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរផ្លូវគោក នៃមន្ទីរសាធារណការរាជធានីភ្នំពេញបាននិយាយ នៅថ្ងៃទី៨ មិថុនានេះដែរថា ការប្រឡងយកប័ណ្ណបើកបរម៉ូតូ ដែលបានធ្វើឡើងក្នុងរយៈពេល ១ សប្តាហ៍ម្តង នៅពេលនេះមានគេមកប្រឡងចំនួនតែប្រមាណជា ពី ៣០ ទៅ ៤០ នាក់ទេ ក្នុង ១ សប្តាហ៍ ។ យើងចាំតែផ្តល់ប័ណ្ណឲ្យគេ តែគេមិនបាននាំគ្នាទៅរៀន និងមិនមកប្រឡងយកប័ណ្ណបើកបរឡើយ ។ បញ្ហានេះវាកើតឡើងដោយសារ មិនមានការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរបានតឹងរ៉ឹង នៅតាមផ្លូវសាធារណៈ ។
ប្រភពដដែលបន្តថា អ្នកបើកបរម៉ូតូដែលមិនទាន់មានប័ណ្ណតាមច្បាប់កំណត់ បើប្រៀបធៀបនឹងចំនួនម៉ូតូកំពុងធ្វើចរាចរនៅភ្នំពេញ ឃើញមានចំនួនតិចតួចណាស់ ។ ម៉ូតូដែលបានចុះបញ្ជីត្រឹមត្រូវ នៅរាជធានីភ្នំពេញពេលនេះមានចំនួនដល់ជាង ៧០ ម៉ឺនគ្រឿង តែអ្នកបើកបរម៉ូតូ ដែលមានប័ណ្ណបើកបរត្រឹមត្រូវមានចំនួន ប្រហែល ១ ម៉ឺននាក់ប៉ុណ្ណោះ ។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បាននិយាយនៅថ្ងៃទី៨ មិថុនានេះថា អ្នកបើកបរម៉ូតូដែលមានប័ណ្ណបើកបរត្រឹមត្រូវ គិតរហូតមកទល់ពេលនេះទើបតែមានចំនួនប្រមាណជា ២០,១១០ នាក់ ជាចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនឹងចំនួនម៉ូតូដែលបាននឹងកំពុងធ្វើចរាចរនៅលើផ្លូវ សាធារណៈ មានចំនួនដល់ទៅ ៩៤៣,៦៦០ គ្រឿងនោះ ។
ប្រភពខាងលើបានបន្ដទៀតថា ពេលនេះក្រៅពីរាជធានីភ្នំពេញ សឹងតែគ្មានខេត្ត-ក្រុងណាមួយ នៅមានគេទៅរៀន ឬទៅប្រឡងយកប័ណ្ណបើកបរម៉ូតូទៀតនោះទេ ។ ទោះបីជាមានសាលាខ្លះគេជួយបង្រៀន ជំនាញបើកបរម៉ូតូដោយមិនយកប្រាក់ក៏ដោយ ។ សាលាបង្រៀនបើកបរម៉ូតូមិនយកប្រាក់នៅភ្នំពេញ សព្វនេះមានសាលា NCX និងមានសាលាបង្រៀនបើកបររថយន្តដៃធំ២ ។ ឯនៅកន្លែងប្រឡងយកប័ណ្ណបើកបរក៏គេមិនបានយកថ្លៃទីលានដែរ សម្រាប់ឆ្នាំនេះ តែនៅឆ្នាំក្រោយគេយកថ្លៃទីលានដូចជាការប្រឡងរថយន្តដែរ គឺ ៥ ដុល្លារ បើគិតទាំងថ្លៃផ្សេងៗផង សរុបប្រមាណជាង ២០ ដុល្លារ ។
គួររំលឹកឲ្យដឹងថា យានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ហើយកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈ ក្នុងព្រះរាជាណាកម្ពុជាសព្វថ្ងៃនេះ មានចំនួនប្រមាណជា ១,១៨០,០៧៤ គ្រឿង ក្នុងនោះមានម៉ូតូដល់ទៅចំនួន ៩៤៣,៦៦០ គ្រឿង ។ ឯប័ណ្ណបើកបរដែលក្រសួងសាធារណៈការបានចេញអោយយានទាំងនោះ រហូតមកទល់ពេលនេះសរុបបានចំនួន ៤១៦,២២៩ ប័ណ្ណ ក្នុងនោះមានប័ណ្ណបើកបរម៉ូតូចំនួន ២០,១១០ ប័ណ្ណ ។
យោងតាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ ។ ក្រុមអ្នករៀបចំច្បាប់ចរាចរ ដែលបានតម្រូវឲ្យអ្នកបើកបរម៉ូតូ ត្រូវមានប័ណ្ណបើកបរនេះ បន្ទាប់ពីគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរដែលបានកើតមានឡើងកន្លងមកនោះ ភាគច្រើនបង្កឡើងដោយអ្នកប្រើប្រាស់ម៉ូតូ ដែលមិនបានសិក្សាស្វែងយល់ពីច្បាប់ចរាចរ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment