Tuesday, June 30, 2009

របាយការណ៍គ្រោះថ្នាក់ចរាចរ ប្រចាំសប្តាហ៍ក្នុងខណ្ឌដង្កោ

ដោយ​: សុផល 29/ 06 / 2009
ksn-news
ករណីគ្រោះថ្នាក់ចរាចរកើតមានឡើងដោយឥតឈប់ឈរបណ្តាលមកពីការបើកបររបស់អ្នកដំណើរ
មិនគោរពច្បាប់បណ្តាលឲ្យគ្រោះថ្នាក់នេះ វាមិនមែនមានតែក្នុងខណ្ឌដង្កោមួយប៉ុណ្ណោះទេ គឺគ្រប់បណ្តាខណ្ឌ
ទាំងអស់ក្នុង ភ្នំពេញតែម្តង ។

មន្ត្រីប៉ូលិសចរាចរមួយរូបទទួលបន្ទុកបូកសរុបការងារគ្រោះថ្នាក់ចរាចរក្នុងខណ្ឌដង្កោបានឲ្យដឹងថា
របាយ ការណ៍គ្រោះថ្នាក់ចរាចរពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយខែទៅមួយខែគឺមិនមានតុល្យភាពស្មើ
គ្នាទេ ។ ជាក់​ស្តែងនៅក្នុងសប្តាហ៍នេះ​ គិតចាប់តាំងពីថ្ងៃទី២០-២៧ ខែមិថុនា ឆ្នាំ២០០៩ មានគ្រោះថ្នាក់ចរា
ចររហូតដល់ទៅ៤ករណី បានបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ចំនួន៣នាក់ ។

មន្ត្រីប៉ូលិសរូបនោះបានបន្ថែមថា ក្នុងគ្រោះថ្នាក់ចរាចរ៤លើកនេះ គេសង្កេតឃើញថា ម៉ូតូបុកគ្នាជា
មួយនឹង ម៉ូតូ១ករណី, រថយន្តតូចនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូ១ករណី, រថយន្តធំនិងម៉ូតូកង់បី១ករណី
។ ទាំងបួនករណី ខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់រហូតដល់ទៅ៥នាក់ ។

លោកបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរនេះកើតឡើង វាមានហេតុផលជា
ច្រើនមាន ដូចជា បើកបរលឿនហួសកំណត់ចំនួន២លើក, បើកបរមិនគោរពសិទ្ធិជាអាទិភាព១លើក និងបើ
កបរប្តូរគន្លងផ្លូវ១ លើកសរុបសេចក្តីមកប្រការនាំឲ្យមានគ្រោះថ្នាក់នេះ ដោយសារតែចំណុចបីខាងលើនេះ
ឯង ៕

No comments: