ដោយ : សុពិសិដ្ឋ (ថ្ងៃទី 9 មិថុនា 2009)
CEN New
ភ្នំពេញ: បុរស ២ នាក់ ត្រូវប៉ូលិសខណ្ឌដង្កោឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និង ៥០ នាទី ព្រឹកថ្ងៃទី ០៩ មិថុនានេះ នៅមុខព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ខណ្ឌដង្កោ បន្ទាប់ពីបុរស ២ នាក់នេះ ដែលម្នាក់ជាអង្គរក្សលោកធំបានបើកម៉ូតូបំពានស្ដុបពណ៌ក្រហមទៅប៉ះ គេ ហើយដកកាំភ្លើងខ្លីដេញវាយគេថែមទៀត ។
ប៉ូលិសនិយាយថា បុរស ២ នាក់ ដែលប៉ូលិសឃាត់ខ្លួន ទី ១ ឈ្មោះ ឆិល ឆេន ភេទប្រុស អាយុ ២៨ឆ្នាំ ជាមន្ត្រីអង្គរក្សពាក់ស័ក្ដិ ២ ប្រដាប់ដោយកាំភ្លើងខ្លី ១ ដើម បើកម៉ូតូម៉ាក SUZUKI Smash ពាក់ស្លាកលេខ ១A ៦០៦៦ និងទី ២ ឈ្មោះ ជា ចាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកម៉ូតូម៉ាក VIVA ពណ៌ខ្មៅស្លាកលេខភ្នំពេញ ១O ១៩២៩ ។
ចំណែកជនរងគ្រោះឈ្មោះ វង្ស សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលាងរថយន្ដ-ម៉ូតូ ស្នាក់នៅសង្កាត់កាកាប ខណ្ឌដង្កោ បើកម៉ូតូម៉ាក HONDA CUB ជ្រុង ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ជ ៣៧៧៩ ភព១ ។
ប៉ូលិសនិយាយថា មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូឆ្លងផ្លូវពីមុខព្រលានយន្ដហោះពី ជើងរួចបត់ទៅទិសកើតនៅពេលស្តុបពណ៌ខៀវ ស្រាប់តែពេលនោះបុរស ២ នាក់ បើកម៉ូតូឆ្លងពីកើតទៅលិចនៅពេលស្តុបក្រហម ហើយប៉ះម៉ូតូជនរងគ្រោះ ហើយត្រូវជនរងគ្រោះស្ដីបន្ទោសថា “ អ្នកឯងបើកបរអត់គោរពច្បាប់! ” ។ ឮដូច្នេះ ស្រាប់តែបុរស ២ នាក់នោះ ឈប់ម៉ូតូរួចដកកាំភ្លើងខ្លីដេញវាយជនរងគ្រោះបណ្ដាលឲ្យរបួស ហើយត្រូវប៉ូលិស និងប៉េអឹមប្រចាំការក្បែរនោះឃាត់ខ្លួនតែម្ដង ។
គេមិនទាន់ដឹងថា ប៉ូលិសចាត់ការបែបណាទេ ព្រោះចំអង្គរក្សអ្នកធំ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
30 minutes ago
No comments:
Post a Comment