Friday, June 26, 2009

បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៀបភ្លឺ រថយន្តបុក​ស្លាប់​

ដោយ : សូរិយា​ (ថ្ងៃទី 26 មិថុនា 2009)
CEN News
ពោធិសាត់: បុរស​ម្នាក់​បាន​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​កាលពី​ព្រលឹម​ស្រា​ងៗ ថ្ងៃទី ២៦ មិថុនា នេះ ក្នុងខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ។ ឯ​រថយន្ត​បង្កហេតុ​បាន​បើក​រត់គេច​បាត់ស្រមោល ។

ប៉ូលិស​ក្រុង​ពោធិសាត់​ឲ្យដឹងថា ករណី​រថយន្តបុក​ម​នុស្ស​ស្លាប់​ខាងលើនេះ កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៥ ព្រឹក ថ្ងៃទី ២៦ មិថុនា លើ​ថ្នល់ជាតិ​លេខ ៥ ត្រង់​ចំណុច​ខាងកើត​សាលា​គរុកោសល្យ សាលា​គំរូ ក្នុង​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិសាត់ ។ ជនរងគ្រោះ​ឈ្មោះ ហា​ន់ ពុធ​ទី អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ឯ​ភូមិ​ត្រពាំង​ដង ស្រុក​បាកាន តែ​ទើបបាន​រៀបការ​មក​រស់នៅ​ខាង​ប្រពន្ធ ឯ​ភូមិ​អូរ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ បាន ២ ខែ​ប៉ុណ្ណោះ ។​

​ប៉ូលិស​ឲ្យដឹងថា : ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម មាន​ដឹក​កញ្ឆេទទេ​មួយ បើក​ពី​កើត​ទៅ​លិច ហើយ​ក៏​ត្រូវ​រថយន្ត​បើក​ស្រប​ទិស​គ្នា បុក​ពីក្រោយ​ពេញទំហឹង ។ នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​រកឃើញ កំទេចកំទី​រថយន្ត​ផ្នែក​ខាងមុខ ពណ៌​ទឹកសមុទ្រ ដែល​អាច​បញ្ជាក់​ថា រថយន្ត​បង្កហេតុ គឺ​ជា​រថយន្ត​នី​សាន់​ពណ៌​ទឹកប្រាក់ ។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​អាច​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​បង្កហេតុ​ឡើយ ៕
Ytc0yje5ow
សាកសព​ជនរងគ្រោះ​ដែល​រថយន្ត​បុក​ស្លាប់

No comments: