ដោយ : សុពិសិដ្ឋ (ថ្ងៃទី 9 មិថុនា 2009)
CEN News
ភ្នំពេញ: យុវនិស្សិតម្នាក់ រងរបួសធ្ងន់ និងមិត្តភ័ក្រស្រីម្នាក់រងរបួសមធ្យម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារស្រវឹងស្រា បើករថយន្តទៅបុកដើមក្ងោកមួយទំហឹង បណ្តាលឲ្យរថយន្តបាក់ជាពីរ ។ បើតាមសមត្ថកិច្ចអះអាងថា រថយន្តនេះបើកលឿនណាស់ ហើយអ្នកបើកបរទំនងជាស្រវឹងស្រាខ្លាំង ។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០០ និង ១០ នាទី អធ្រាត្រថ្ងៃទី ៩ មិថុនានេះ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក COROLLA ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2F 7733 បើកបរដោយឈ្មោះ យិន ចំរើន ភេទប្រុស ២៣ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ទួលស្វាយព្រៃII ខណ្ឌចំការមន រងរបួសបាក់ជើងឆ្វេង និងប្រអប់ជើងស្តាំ ចំណែកមិត្តភ័ក្រម្នាក់ទៀត ជិះពីក្រោយរងរបួសមធ្យម ។
ប៉ូលិសបញ្ជាក់ថា មុនកើតហេតុរថយន្ត បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិចយ៉ាងលឿន លុះដល់ចំណុចខាងលើក៏ជ្រុលចង្កូតឡើងចិញ្ចើមផ្លូវបុកដើមក្ងោក បណ្តាលឲ្យរថយន្តបាក់ជាពីរកំណាត់, ពោងសុវត្ថិភាពទាំង ២ បានផ្ទុះ ប៉ុន្តែមិនអាចជួយជនរងគ្រោះរួចផុតពីគ្រោះថ្នាក់បានឡើយ ។ យិន ចំរើន ត្រូវបានបញ្ជូនទៅមន្ទើរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ ចំណែកមិត្តភ័ក្រស្រីដេកពេទ្យឯកជន រីឯរថយន្តប៉ូលិសស្ទូចយកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
26 minutes ago
No comments:
Post a Comment