មានការកំណត់ច្បាស់លាស់ និងមិនអនុញ្ញាតឲ្យយានយន្ត ទាំងឡាយណាដឹកទំនិញ លើសចំណុះឬក៏ផ្ទុកទំនិញសំពីងសំពោង ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ ។លោកនាយផ្នែករូបនោះបានបន្តថា ចំពោះរថយន្តណាដែលបានដឹកទំនិញបំផ្លាញផ្លូវសាធារណៈរបស់រដ្ឋគឺត្រូវតែចាប់បង្ខំឲ្យ សងពេញថ្លៃ ដោយមិនអនុគ្រោះបានឡើយ តែចំពោះរថយន្តណាដឹកទំនិញផ្ទុកខ្ពស់ហួសដំបូល ត្រូវតែចាប់ឃាត់អូសមកអធិការដ្ឋាន ដើម្បីឲ្យធ្វើកិច្ចសន្យាអប់រំណែនាំឬក៏ផាកពិន័យដើម្បី
ឲ្យរាងចាល ។
លោកបានបញ្ជាក់ថា មានករណីល្មើសមួយទៀតបានកើតមានឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលកម្លាំងរបស់លោកបានចាប់នៅចំណុចផ្លូវ២០០៤ មានរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ុនដាយ ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ឌ០៤២៥ ភព បានដឹកកម្ទេចក្រណាត់ពោរពាសធ្លាក់រប៉ាត់រប៉ាយពេញដង់ផ្លូវដែលជាប្រការមួយធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឥឡូវនេះរថយន្តត្រូវបានឃាត់ទុកដើម្បីសួរ ។ គួររំលឹកផងដែរថា រថយន្តដឹកទំនិញល្មើសច្បាប់នេះ វាកើតមានមិនចេះចប់មិនចេះហើយ រហូតមកដល់ពេលនេះក៏នៅតែមានបទល្មើសរបៀបនេះដដែលៗ ។
លោកបានបន្ថែមថា ចាប់ពីពេលនេះតទៅ លោកនឹងចាប់ផាកពិន័យឲ្យបានតឹងរ៉ឹងបំផុត ឬក៏ចាប់រថយន្តនោះទុកឈប់ឲ្យធ្វើ សកម្មភាពតែម្តងធ្វើបែបនេះទើបរាងចាល ៕

ដឹកលោភពេកធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ត្រូវឃាត់ទុក
No comments:
Post a Comment