ដោយ : សុពិសិដ្ឋ (ថ្ងៃទី 12 មិថុនា 2009)
CEN news
ភ្នំពេញ: យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរ ២ លើក បណ្ដាលឲ្យស្លាប់ម្នាក់ ប៉ុន្តែពុំមានមនុស្សរងរបួសឡើយ ។
* ករណីទី១ : នៅវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ១១ មិថុនា នៅតាមផ្លូវលេខ ៧០ ជិតថ្នល់រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីរថយន្ដ ២ គ្រឿងបុកគ្នា បណ្ដាលឲ្យដាច់កង់ ហើយភាគីម្ខាងព្រមសង ២៥០ ដុល្លារ ដើម្បីបញ្ចប់រឿង ។
រថយន្ដបង្កម៉ាកតូយូតា RAV4 ពណ៌ទឹកប្រាក់ ស្លាកលេខបណ្ដោះអាសន្ន ២១១៩ បើកបរដោយឈ្មោះ ឈុន វីនីតា ភេទប្រុស មុខរបរមេធាវី ស្នាក់នៅផ្ទះលេខ ២៤៣ A ផ្លូវលេខ ៦៣ សង្កាត់បឹងកេងកងI ។
ចំណែករថយន្ដរងគ្រោះម៉ាក HYUNDAI ពណ៌ខៀវដឹកទឹកស៊ីអ៊ីវ ស្លាកលេខ ឃ ៥៧៧៤ ភព២ បើកបរដោយឈ្មោះ ស៊ូ វ៉ាន់ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា រថយន្ដ RAV4 បើកពីកើតទៅលិច ហើយជ្រុលចង្កូតទៅចំណែកផ្លូវម្ខាង ហើយបុក HYUNDAI ដែលធ្វើដំណើរច្រាសទិស បណ្ដាលឲ្យដាច់កង់ម្ខាង តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ភាគីខាង RAV4 ព្រមសង ២៥០ ដុល្លារ ដើម្បីបញ្ចប់រឿង ។
* ករណីទី២ : នៅវេលាម៉ោង ១០ និង ៥ នាទី ព្រឹកថ្ងៃទី ១២ មិថុនានេះ នៅផ្លូវជាតិលេខ ៤ ម្ដុំអូរដឹម សង្កាត់ចោមចៅ ខណ្ឌដង្កោ មានរថយន្ដទេសចរណ៍មួយគ្រឿងបុករ៉ឺម៉កដឹកធ្យូងដាច់ជាពីរ បណ្ដាលឲ្យស្លាប់ម្នាក់ ។
រថយន្ដបង្កម៉ាក Istana ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២B ៦៨៧៣ អ្នកបើកបររត់បាត់ ។ ចំណែករ៉ឺម៉កដឹកធ្យូងបើកបរដោយឈ្មោះ ផេង ថូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ធ្យូង ស្នាក់នៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្លាប់នៅកនែ្លងកើតហេតុ ។
ប៉ូលិសនិយាយថា មុនកើតហេតុរថយន្ដបើកពីកើតទៅលិច ហើយបុករ៉ឺម៉កកំពុងបត់ឆ្វេងចូលផ្លូវក្រួសក្រហម បណ្ដាលឲ្យដាច់ជាពីរ ហើយអ្នកបើករ៉ឺម៉កបានស្លាប់ ។ រថយន្ដ និងរ៉ឺម៉ករក្សាទុកនៅខណ្ឌដង្កោ ។ សពក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕
Draft:Brian Weissman
-
Submitting using AfC-submit-wizard
← Previous revision Revision as of 18:18, 21 December 2024
Line 1: Line 1:
⚫
{{Short description|Magic: The Gathering...
42 minutes ago
No comments:
Post a Comment