ដោយ : សំរោង (ថ្ងៃទី 6 មិថុនា 2009)
ឡានបែន១គ្រឿងបានបុកគូទគោយន្តពីក្រោយដែលបើកស្របទិសគ្នាពី ភ្នំពេញមកខេត្តបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ៥បណ្តាលឱ្យរបួស អ្នកជិះគោយន្ត២នាក់ ហើយតៃកុងឡានបែនបានបើករត់យកឡានមកលាក់ទុកនៅក្នុងព្រៃភូមិ ពុកឆ្មាថ្មី ឃុំអន្លង់វិលចម្ងាយរាប់គីឡូម៉ែត្រពីកន្លែងគ្រោះថ្នាក់ តែត្រូវសមត្ថកិច្ចរកឃើញ ឯតៃកុងរត់បាត់។គ្រោះថ្នាក់ចរាចរនេះកើតកាលពីម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃទី៦ខែមិថុនាឆ្នាំ២០០៩នៅចំណុចក្រុមទី១៨ភូមិស្រះកែវឃុំ កំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។
លោកអនុសេនីយ៍ឯក ឡុង សុខុម អធិការរងទទួលផ្នែកចរាចរណ៍ស្រុកបានឱ្យដឹងថា អ្នករបួសមានឈ្មោះ សាំង ស៊ាម ភេទប្រុសអាយុ១៥ឆ្នាំ អ្នកជិះពីក្រោយគោយន្តរងរបួសធ្ងន់និងឈ្មោះ ឡឹក ពៅ ភេទប្រុសអាយុ៣២ឆ្នាំ របួសស្រាល (តៃកុងគោយន្ត) ទាំង២នាក់រស់នៅភូមិអូសទូកឃុំកំពង់ព្រៀងស្រុកសង្កែខេត្ត បាត់ដំបង។ ចំណែកតៃកុងឡានបែនត្រូវព្រូឡានប្រាប់ថា ឈ្មោះ ផល ពិសិដ្ឋ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង រត់គេចខ្លួន។ លោក ឡុង សុខុម បានបញ្ជាក់ថា អ្នករបួសធ្ងន់ត្រូវបានបញ្ជូនមន្ទីពេទ្យអង្គការខេត្តបាត់ដំបង។ ចំណែកឡានបែននិងគោយន្តត្រូវបានសមត្ថកិច្ចជំនាញអូសយកអធិការដ្ឋាន នគរបាលស្រុកសង្កែទុកធ្វើការដោះស្រាយនៅពេលក្រោយ។ឡានបែនខូចខាត ៣០ភាគរយឯគោយន្តខូចខាត៥០ភាគរយ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ឡានបែនដើម្បី ចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះទាំង២នាក់។
សាក្សីដែលមានផ្ទះនៅទល់មុខកន្លែងកើតហេតុបានប្រាប់នគរបាលចរាច រណ៍ថា មុនពេលកើតហេតុមានគោយន្ត១គ្រឿងជិះក្នា២នាក់ទាំងតៃកុងបានបើកពី ទិសខាងកើតមកទិសខាងលិចដោយគ្មានភ្លើងបំភ្លឺខាងក្រោយ ហើយពេលនោះមានឡានបែន១គ្រឿងបើកបរយ៉ាងលឿនស្របទិសគ្នាបានបុក គោយន្តពីក្រោយបណ្តាលឱ្យគោយន្តជ្រុលចង្កូតធ្លាក់ចិញ្ចើមថ្នល់ បណ្តាលឱ្យមានរបួសមនុស្សទាំង២នាក់។ក្រោយពេលបុករួចឡានបែននោះ បានបន្ថែមល្បឿនរត់គេចបាត់។អ្នករបួសធ្ងន់ត្រូវបានអ្នកស្រុកជួយ ដឹកយកទៅមន្ទីរពេទ្យខេត្ត៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment