Wednesday, June 10, 2009

កាម៉ាស់ធុនធ្ងន់មួយគ្រឿងកិនស្ដ្រីម្នាក់ស្លាប់

ភ្នំពេញ
ដោយ ៖ សុផល
ksn-new
០៨ - ០៦ - ២០០៩
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរដ៏គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៧​និង១០នាទី ព្រឹក
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៩ នា ចំណុចមុខរោងចក្រកាត់ដេរ៦ជាន់ ដែលមានទីតាំងស្ថិតនៅតាម
បណ្ដោយផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។ ហេតុការណ៍បានបណ្ដាល
ឱ្យស្ដ្រីម្នាក់ស្លាប់នៅនឹងកន្លែងនិងពីរនាក់ផ្សេងៗបានរងរបួសស្រាល ។
ប៉ូលិសចរាចរខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះទី១. ឈ្មោះ
សៅ ដាណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២. ឈ្មោះ ពេជ បញ្ញា ភេទស្រី
អាយុ១៨ឆ្នាំ ជាកម្មករិនីរោងចក្រ អ្នកទាំងពីរនាក់នេះបាន រងរបួសស្រាល ចំណែកឯជនរងគ្រោះ
ទី៣. ឈ្មោះ ហ៊ិម ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ (ស្លាប់) អ្នកទាំង
បីរស់នៅជាមួយគ្នានៅភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ក្រុងភ្នំពេញ ។ ម៉ូតូរបស់ជនរង
គ្រោះម៉ាក ICON ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AB-៥៦២២ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន
ជីបម៉ុង ចំណែកឯរថយន្ដបង្កហេតុម៉ាក កាម៉ាស់ សណ្ដោងរ៉ឺម៉ក ពណ៌បៃតង ពាក់ស្លាកលេខ
ព្រះសីហនុ ៣B-០០៤៧ អ្នកបើកបររត់បាត់ ។

តាមការឱ្យដឹងពីសាកី្សដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុ
គេបានឃើញម៉ូតូនិងរថយន្ដបើកបរ ស្របទិសគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មាន
ម៉ូតូមួយគ្រឿងទៀតបើកបរដោយមនុស្សប្រុសម្នាក់បើកមកប៉ះដៃ ចង្កូតម៉ូតូរបស់ជនរងគ្រោះ ហើយ
ក៏បានជិះគេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូជនរងគ្រោះបានដួលកណ្ដាលផ្លូវ តែក្នុងចំណោម ជនរង
គ្រោះទាំងបីបានខ្ទាតចូលទៅកណ្ដាលថ្នល់ចំពីមុខរថយន្ដដែលកំពុងបើកដឹកស៊ីម៉ង់ក៏មកក្រោយដោយ
មិនអាចចាប់ហ្វ្រាំងជាប់ក៏កិនជនរងគ្រោះចំពាក់កណ្ដាលខ្លួនត្រង់ចង្កេះបណ្ដាលឱ្យរបួសធ្ងន់ ចំណែកជនរងគ្រោះ២នាក់ទៀតរបួសស្រាល ។

សាកី្សរូបនោះបានបន្ដទៀតថា ក្រោយពេលហេតុការណ៍បានកើតឡើងហើយអ្នកបើកបររថយន្ដ
កាម៉ាស់បានចុះរត់គេចខ្លួនបាត់ពី កន្លែងកើតហេតុ ។ ដោយឡែកជនរងគ្រោះទាំងបីនាក់ភ្លាមៗនោះត្រូវ
បានគេដឹកយកមកជួយសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ ឯកជនចោមចៅ តែដោះអាការៈមានលក្ខណៈធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានដឹកបន្ដយកមកមន្ទីរ ពេទ្យកាល់ម៉ែត្រ ហើយជនរង គ្រោះក៏បានស្លាប់នៅវេលាម៉ោង១១ៈ១០នាទី ថ្ងៃ-ខែ-ឆ្នាំដដែល ។

បច្ចុប្បន្នម៉ូតូ និងរថយន្ដត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរខណ្ឌដង្កោ ដឹកយកមករក្សាទុកនៅ
អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើមី្បរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ។

No comments: