ដោយ : សំរោង (ថ្ងៃទី 26 មិថុនា 2009)
CEN News
កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូបណ្តាល ឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅល្ងាចថ្ងៃទី ២៥ ខែមិថុនា តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ត្រង់ចំណុចផ្លូវកោងក្បែរស្ថានីយ៍ប្រេងឥន្ទនៈភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាកមីតស៊ុយប៊ីស៊ីម៉ុងតេរ៉ូពណ៌ស គ្មានស្លាក-លេខ បានបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ ពេលបើកបរមកដល់ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ត្រង់ចំណុចផ្លូវកោងមិនដឹងជាមូលហេតុអ្វី ស្រាប់តែរថយន្តខាងលើបានភ្លាវចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាមួយទំហឹងបណ្តាលឲ្យអ្នកបើកបរ ម៉ូតូរូបនោះដាច់ជើងឆ្វេងខ្ទាតមកលើផ្លូវ ហើយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូ បានរងការខូចខាតខ្ទេចខ្ទីផ្នែកខាងមុខពុំអាចជួសជុលបាន ។ ចំណែករថយន្តពេលបុករួចក៏ជ្រុលចង្កូតទៅបុកគល់ឈើងាប់ ដែលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរបើក រួចធ្លាក់ក្នុងស្នាមភ្លោះ ខាងឆ្វេងដៃតែម្តង ។ ឃើញសភាពការមិនស្រួលអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់តែម្តង ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប៉ូលិសចរាចរខេត្តយកមករក្សាទុករង់ចាំ ធ្វើការដោះស្រាយទៅតាមនីតិវិធី ។
ប៉ូលិសរកឃើញនៅក្នុងកាតាបជនរងគ្រោះមានលិខិតឧទ្ទេសនាមមួយដែល បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជា សារឹទ្ធ មិនដឹងអាយុ និងអាស័យដ្ឋានរស់នៅ សព្វថ្ងៃជាបុគ្គលិកប្រមូលប្រាក់របស់ក្រុមហ៊ុនសារុំត្រេឌីង ប្រចាំរាជធានីភ្នំពេញ ៤ ខណ្ឌ ប៉ែកខាងលិចខេត្តកណ្តាល ខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្តគេពុំទាន់ស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានទេ ព្រោះបានរត់គេចខ្លួនក្រោយកើតហេតុ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment