ដោយ : ជលសា (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ: អ្នករត់ម៉ូតូឌុបម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងស្ត្រីម្នាក់រងរបួសស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរនៅលើកំណាត់ ផ្លូវជាតិលេខ១ នៅវេលាម៉ោង ១០ និង ១០ នាទី ព្រឹកថ្ងៃទី ២៦ ខែមិថុនា នៅភូមិមួយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ។
ប៉ូលិសចរាចរខេត្ត បាននិយាយឲ្យដឹងថា ជនរងគ្រោះដល់ជីវិតឈ្មោះ ហឿង ហឿន អាយុ ៣៧ ឆ្នាំ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច មានមុខរបររត់ម៉ូតូឌុប ។ នៅមុនកើតហេតុ ហឿង ហឿន បានបើកម៉ូតូឌុបស្ត្រីម្នាក់ពីទិសខាងកើតឆ្ពោះមកផ្សារអ្នកលឿង ។ លុះជិះម៉ូតូមកដល់ចំណុចភូមិមួយ ឃុំព្រែកខ្សាយ (ក) ក៏ជិះម៉ូតូមកប៉ះនឹងរទេះសេះក៏ដួលម៉ូតូ ចោល ហឿង ហឿន ចូលទៅក្រោមរថយន្តធុនធ្ងន់ពាក់ស្លាកលេខ ភព3 4341 បណ្តាលឲ្យកង់កណ្តាលកិនចំពោះបែកធ្លាយចេញពោះវៀន ថ្លើមចេញក្រៅស្លាប់ភ្លាមមួយរំពេច ។ ចំណែកស្រីជិះពីក្រោយដួលធ្លាក់ទៅលើផ្លូវបណ្តាលឲ្យរងរបួសស្រាល ។ រីឯម្ចាស់រថយន្តដឹងថា កិនមនុស្សហើយក៏ជាន់ហ្វ្រាំងឈប់ រួចគេចខ្លួនបាត់ ៕
User talk:ToBeFree
-
Editor you recently blocked for edit warring is at it again.
← Previous revision Revision as of 01:20, 17 April 2026
Line 65: Line 65:
This article is r...
10 hours ago
No comments:
Post a Comment