ដោយ៖អាឡិច
ksn-news
04/06/2009
ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានឲ្យដឹងថា ចំនួនតួលេខ នៃគ្រោះថ្នាក់
ចរាចរណ៍ នៅក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០០៩នេះ មានការថយចុះបើធៀបទៅនឹង ប្រាំខែដើមឆ្នាំ២០០៨
ប៉ុន្តែចំនួនអ្នកស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះមានការកើនឡើង ។ ប្រភពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទទួលបានមកពីអគ្គស្នងការនគរបាលជាតិ ស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតមានឡើងនៅទូទាំងប្រទេស ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០០៩នេះបានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០០៨ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ៦,៥១ភាគរយ តែចំនួនអ្នកស្លាប់កើនឡើង ៦,១០ ភាគរយ ។ ពោលគឺរយៈពេល ៥ខែដើមឆ្នាំ២០០៨ មានគ្រោះថ្នាក់ចរាចរកើតឡើង ២.៩៦៤លើក បានសម្លាប់មនុស្សចំនួនតែ ៧៣៩នាក់ទេ ។ ដោយឡែករយៈពេល ៥
ខែ ដើមឆ្នាំ២០០៩នេះ ចំនួនគ្រោះថ្នាក់បានថយចុះមកនៅត្រឹម ២.៧៧១លើក ។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរបានកើនឡើងដល់ ៧៨៤ នាក់ ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងខែឧសភាកន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួន ៥៣៤លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ២០៥នាក់ របួសធ្ងន់ចំនួន ៥២០នាក់ និងរបួសស្រាលចំនួន ៦២៣នាក់ ។ គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តធុនតូច១៨៥គ្រឿង រថយន្តធុនធ្ងន់ ៥៦គ្រឿង យានន្តផ្សេងៗ៣៨គ្រឿង អ្នកថ្មើរជើង៦០នាក់ និងម៉ូតូចំនួន ៧៣៤គ្រឿង។ តាមប្រភពដដែលនេះបញ្ជាក់ថា ក្នុងចំណោមម៉ូតូចំនួន ៧៣៤គ្រឿង ដែលគ្រោះថ្នាក់ចរាចរណ៍ មានអ្នកដំណើរចំនួន ២០៣នាក់ បានរងរបួសធ្ងន់ ដែលជនរងគ្រោះទាំងនោះ មិនបានពាក់មួកសុវត្ថិភាព។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងនៅក្នុងខែឧសភាកន្លងទៅនេះ បើប្រៀបធៀបទៅនឹងខែមុនៗឃើញមានការថយចុះ តែចំនួនជនរងគ្រោះដល់ស្លាប់មានការកើនឡើង ។
លោកមាស ចាន់ឌី នាយកកម្មវិធីការពារគ្រោះថ្នាក់ចរាចរណ៍ នៃអង្គការជនពិការអន្តរជាតិបែលស៊ិក
បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដែលកើតមានកន្លងមកនេះ គឺបណ្តាលមកពីអ្នកបើកបរៗក្នុងល្បឿនលឿន មិនគោរពច្បាប់ និងភ្លើងចរាចរណ៍ បើកបរក្នុងភាពស្រវឹង បើកប្រជែងគ្នាក្នុងល្បឿនលឿន ដោយមិនបានគិតពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង ។ ដោយឡែកជនរងគ្រោះដែលជិះម៉ូតូគឺការបើកបររបស់ពួកគេមិនបានពាក់មួកការពារសុវត្ថិភាព។
លោកកែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានឲ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងខែឧសភាកន្លងទៅ បើប្រៀបធៀបខែមុនៗ ឃើញមានចំនួនថយចុះ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើង ។គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមេសា បានសម្លាប់មនុស្សចំនួន ១៦៤នាក់ និងនៅក្នុងខែមីនា បានសម្លាប់មនុស្ស១២៧នាក់ ។ តាមលោកែវ សាវិន គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានក្នុងឆ្នាំ២០០៩នេះ បើធៀបរយៈពេលប្រាំខែដូចគ្នាឆ្នាំ២០០៨ ឃើញថា គ្រោះថ្នាក់នេះមានការថយចុះ ប៉ុន្តែចំនួនជនរងគ្រោះដល់អាយុជីវិតគឺមានការកើនឡើងទៅវិញ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment