ដោយ : សិរី (ថ្ងៃទី 23 ឧសភា 2009)
ព្រៃវែង: បុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ត្រូវរថយន្តម៉ាក Mercedes ពណ៌ខ្មៅពាក់ស្លាកលេខបណ្តោះអាសន្ន ២៧១៨ បុកចំរ៉ឺម៉កម៉ូតូ ពីក្រោយបណ្តាលឲ្យ រ៉ឺម៉កក្រឡាប់បោកម្ចាស់ខ្ទប់ទៅលើផ្លូវជាតិ បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ រីឯម្ចាស់រថយន្តបង្កនោះ បានចុះរត់គេចខ្លួនបាត់ ក្រោយពេលបុកស្លាប់មនុស្ស ។ គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង ៦ និង ៥០ នាទីព្រលប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៩ នៅលើផ្លូវជាតិលេខ ១ ស្ថិតនៅក្នុងភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប៉ូលិសចរាចរខេត្តបាននិយាយឲ្យដឹងថា បុរសរត់រ៉ឺម៉កម៉ូតូនោះ ឈ្មោះ លី ចាន់រី អាយុ ៣៦ ឆ្នាំរស់នៅក្នុងភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប៉ូលិសចរាចរខេត្តបាននិយាយទៀតថា នៅល្ងាចថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៩ លី ចាន់រី បានដឹកប្រជាពលរដ្ឋទៅឯឃុំស្រុកព្រះស្តេច ។ លុះដាក់ប្រជាពលរដ្ឋអស់ហើយ ក៏បើកម៉ូតូវិលត្រឡប់មកលំនៅដ្ឋានខ្លួនវិញ នៅភូមិសឹងពេលមកដល់ចំណុចក្នុងភូមិស្រះ ស្រាប់តែមានរថយន្ត Mercedes ពណ៌ខ្មៅបើកបរមកពីក្រោយ មកបុករ៉ឺម៉កចំពីក្រោយមួយទំហឹងបណ្តាលឲ្យមនុស្សនិងរ៉ឺម៉កម៉ូតូ ស្រាប់តែបោកទៅលើផ្លូវជាតិលេខ ១ បណ្តាលឲ្យអ្នកបើករ៉ឺម៉កម៉ូតូស្លាប់ភ្លាមមួយរំពេច នៅនឹងកន្លែងកើតហេតុ ។ ចំណែកម្ចាស់រថយន្ត ឃើញអ្នកបើករ៉ឺម៉ក ដេកស្តូកស្តឹងបាត់មាត់ដូច្នេះ ក៏គេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment