គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ២២ ឧសភា នេះ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែវផ្លូវគឹមអ៊ីលស៊ុង ស្ដុបទួលគោក ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូII ខណ្ឌទួលគោក ។
រថយន្តបង្កម៉ាក Land Rover ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយយុវជនស្ទាវម្នាក់ ជាកូននាយឧត្តមសេនីយ៍ របួសបាក់ជើង ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា ដំបូងគេឃើញ រថយន្តបើកយ៉ាងលឿន តាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ហើយបត់ស្ដាំតាមផ្លូវគឹមអ៊ីលស៊ុង បួងចង្កូតមិនអស់ក៏ជ្រុលឡើងចិញ្ចើមផ្លូវ ហើយបុកបង្គោលភ្លើងតែម្ដង ។
ប្រភពដដែលបង្ហើបឲ្យដឹងថា អ្នកបើកបរដែលនៅវ័យយុវជនឈាមរាវ រងរបួសបាក់ជើង ហើយបានទូរស័ព្ទហៅអង្គរក្ស នាំទៅមន្ទីរពេទ្យនៅពេទ្យឯកជន ព្រមទាំងស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនអនុញ្ញាតឲ្យប៉ូលិសយកទៅចាត់ការតាមផ្លូវច្បាប់ឡើយ ៕
No comments:
Post a Comment