ksn-news.com
27/ 05 / 2009
ភ្នំពេញ ៖ រថយន្ដដឹកដីពីរគ្រឿង ត្រូវបានកម្លាំងប៉ូលិសខណ្ឌ ៧មករា ធ្វើការទប់ស្កាត់ហើយអូស យកទៅដោះស្រាយនៅអធិការដ្ឋាន៧មករា កាលពី វេលាម៉ោង 8 និង៣០នាទី ព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ មុខស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ខណៈពេលដែលរថយន្ដទាំងពីរគ្រឿង នេះ មានបំណង ដឹកដីទៅដាក់នៅការដ្ឋានសាងសង់នៅឯក្រៅក្រុង ។
សមត្ថកិច្ចប៉ូលិសខណ្ឌ៧មករា បានឱ្យដឹងថា ការឃាត់រថយន្ដដឹកដីនេះមិនឱ្យធ្វើចរាចរក្នុងក្រុង ភ្នំពេញនេះគឺដោយសារតែមានបញ្ហាពីថ្នាក់លើ ជា ពិសេសបទបញ្ជារបស់លោកអភិបាល ក្រុង ភ្នំពេញ ដែលបានចេញប្រកាសហាមដាច់ខាតមិនឱ្យរថយន្ដដឹកដីធ្វើចរាចរ ក្នុងក្រុងភ្នំពេញនោះ ។
ប៉ូលិសខណ្ឌ៧មករា បានបន្ដថា ការធ្វើចរាចរណ៍អស់រថយន្ដដឹកដីនេះអាចធ្វើឱ្យមានការប៉ះ ពាល់យ៉ាងខ្លាំងទៅលើអ្នកដំណើរជាច្រើនផងដែរ អាចបណ្ដាលមកពីការជ្រុះធ្លាក់អាចម៍ដី ឬហុយ មានធ្លាក់ធូលីបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ ម្យ៉ាងទៀតម្ចាស់រថយន្ដបានល្មើស ទៅនឹងបទ បញ្ជាយ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱនឱ្យបានទេ ។
នៅក្នុងប្រតិបត្ដិការឃាត់រថយន្ដដឹកដីពីរគ្រឿងខាងលើនេះ ក៏មានអន្ដរាគមន៍ពីថ្នាក់លើទៀតផង តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែអូសយករថយន្ដនេះទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌ៧មករា ដែរ រង់ចាំការដោះស្រាយនិងផាកពិន័យទៅតាមច្បាប់ ទើបអនុញ្ញាតឱ្យយក ចេញធ្វើអាជីវកម្មបន្ដ ។
No comments:
Post a Comment