ksn-new.com
27 - 5 - 2009
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីភាពក្នុងការសម្ពោធដាក់ឱ្យប្រើស្ពានព្រះ មុនីវង្សថ្មីដែលបានសាងសង់ ស្រប គ្នាជាមួយនឹងស្ពានព្រះមុនីវង្សថ្មីចាស់ដែលបានសាងសង់ឡើងនៅក្នុងទសវត្សទី៦០និងជាការសម្ពោធ ការដ្ឋានការសង់ស្ពាន់អាកាសផងដែរ ។លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមាន ប្រសា សន៍ ថ្លែងនៅក្នុងពិធីសម្ពោធស្ពានព្រះមុនីវង្សថ្មីយ៉ាងដូចនេះថា ស្ពានព្រះមុនីវង្សចាស់ត្រូវបានសាង សង់ឡើងក្នុងឆ្នាំ១៩២៩ ដំបូងឡើយស្ពាននេះគឺជាស្ពានដែកមានឈ្មោះថា “ស្ពានជ្រោយ អាឱក” ហើយ ស្ពានដែកដ៏ចំណាស់នេះបានបាក់បាត់រូប រាងនៅអំឡុងទសវត្សទី៦០ ដោយ ត្រូវបាន សាង សង់ ឡើងជាថ្មីឡើងវិញធ្វើអំពីបេតុងអាមេ មានឈ្មោះថា “ស្ពានព្រះមុនីវង្ស” មកដល់ សព្វថ្ងៃ នេះ ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ទៀតថា ស្ពានព្រះមុនីវង្ស តែងតែទទួលនូវការគំរាមកំហែងដោយចរន្ដទឹក ហូរ បុកបាក់ច្រាំងទន្លេនៅប៉ែកខាង ជើងច្បារអំពៅ ហើយបណ្ដាលឱ្យបាក់ច្រាំងទន្លេនៅប៉ែកខាងលិចក្បែរគល់ស្ពានថែមទៀត ។
លោក កែប ជុតិមា បានមានប្រសាសន៍បញ្ជាក់បន្ដទៀតថា ដោយសារតែស្ពានព្រះមុនីវង្សនេះមាន ភាព ចំណាស់និងទំហំរបស់ស្ពានដែលពុំអាចឆ្លើយ តបបាននឹងកំណើនប្រជាពលរដ្ឋ កំណើន សេដ្ឋ កិច្ច មធ្យោបាយយានយន្ដគ្រប់ប្រភេទនាពេលបច្ចុប្បន្ននិងទៅអនាគត់ដែលត្រូវកសាងផ្លូវជាតិលេខ ១ ឱ្យទៅ ជាផ្លូវអាស៊ានតភ្ជាប់រាជធានីភ្នំពេញ គឺចាំបាច់ត្រូវសាងសង់ស្ពានថ្មីមួយទៀត ។ យោងមូលហេតុខាងលើ សម្ដេចហ៊ុន សែនបានប្រគល់សិទ្ធដល់រូប លោក កែប ជុតិមា ជាអភិបាល រាជធានីភ្នំពេញតាមរយៈលិខិតសិទ្ធិប្រទានលេខ៨៥ស.ប្រ.ក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៥ និងលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី លេខខ១១ ស.ជ.ណ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៥ ។
សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុកឯកជនកម្ពុជាបានចុះហត្ថលេខា លើកិច្ចសន្យា នៅថ្ងៃទី១៧ខែមករា ឆ្នាំ២០០៦ដើមី្បអភិវឌ្ឍន៍កោះ ពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឱ្យទៅជាទីក្រុងរណបថ្មីមួយដែលគ្រប់គ្រងតាមប្រព័ន្ធរដ្ឋបាលពិសេសជាមជ្ឈ មណ្ឌលពាណិជ្ជកម្ម វប្បធម៌ទេសចរណ៍ លំនៅឋានរមណីដ្ឋានប្រកបដោយសន្ដិសុខនិងសុវត្ថិភាព។
លោក កែប ជុតិមា បានមានប្រសាសន៍បន្ដទៀតថា អនុវត្ដតាមកិច្ចសន្យានៃភាគីទាំង២ និងបន្ទាប់ពីអ្នកឯកទេសនៃមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើការ សិក្សារៀបចំគម្រោងសាង់សង់និងដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៦ ។ ហើយបានបើកដំណើរសាងសង់ស្ពានព្រះមុនីវង្សថ្មី ក្រោមអធិបតីភាពសម្ដេចហ៊ុន សែន ។ ស្ពានព្រះមុនីវង្សត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាហើយទទួលម៉ៅការបន្ដ ដោយក្រុមហ៊ុន ហ៊ីណូប៉ាស៊ីហ្វិច កូប៉េរ៉េស៊ិន នូវរាល់ដំណើរការសកម្មភាពសាង់សង់សាលារាជធានីភ្នំពេញ តែបញ្ជូនអ្នកឯកទេសចុះធ្វើការត្រួតពិនិត្យលើ បច្ចេកទេស ។
ស្ពានព្រះមុនីវង្សថ្មី គឺមានលំនាំតាម ស្ពានព្រះមុនីវង្សចាស់ ទាំងរូបភាព និងកម្ពស់ ហើយស្ថាបនាពីបេតុងអាមេមានទទឹង១៤ម៉ែត្រ បណ្ដោយ ចម្ងាយ២៦៩,៥០ម៉ែត្រ ហើយមានគម្លាតពីស្ពានព្រះមុនីវង្សចាស់ទៅទិសខាងត្បូងចម្ងាយ៣០ម៉ែត្រហួសពីគម្រោងការដើមមានគម្លាតតែ១០ម៉ែត្រ មានអំពូលអគ្គិសនីបំភ្លឺ មានបំពង់ទឹកស្អាតមានអង្កត់ផ្ចិតទំហំ១,២ម៉ែត្រ ដើមី្បចែកចាយទឹកស្អាតទៅទិសខាងកើតទន្លេ ។ ស្ពានព្រះមុនីវង្សថ្មីប្រើប្រាស់ រយៈពេលសាងសង់អស់ចំនួន២ឆ្នាំ ៥ខែ គិតបីថ្ងៃបើកការដ្ឋានសាងសង់ដែលមានការយឺតយ៉ាវជាងការកំណត់ គឺបណ្ដាលមកពីមូលហេតុពេលបុកគ្រឹះជួប នូវឧបសគ្គនឹងសំណង់ស្ពានចាស់ៗនៅរាយពាសពេញបាតទន្លេ ទើបត្រូវធ្វើការសិក្សាឡើងវិញ ស្ពានព្រះមុនីវង្សថ្មីនេះចំណាយថវិកាសាងសង់អស់ចំនួន១០លាន ៤សែន ៨ម៉ឺនដុល្លារជាង ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានព្រះមុនីវង្សថ្មីនិងសម្ពោធការដ្ឋានសាងសង់ស្ពានអាកាស (២៧-០៥-០៩) យ៉ាងនេះថា សមិទ្ធិផលទាំងឡាយដែលបានកើតឡើងដូចជាផ្លូវ ស្ពាន ដែលបានប្រែក្លាយពីផ្លូវដីទៅជាផ្លូវចាក់កៅស៊ូ ឬជាផ្លូវបេតុងដែលខ្លះតាម រូបមន្ដ៥០ បូក៥០ និងការស្ថាបនាសួនច្បារសាធារណៈនានាក្នុងក្រុងភ្នំពេញមិនមែនកើតឡើងដោយការស្រមើស្រមៃនោះទេ ប៉ុន្ដែគឺត្រូវបានកើតឡើង ដោយការរួមគ្នាអភិវឌ្ឍន៍ ។
សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្ដទៀតថា ស្ពានថ្មីនេះត្រូវបានសម្ដេចឪ សម្ដេចម៉ែ និងព្រះមហាក្សត្រយល់ព្រមតាមសំណើដាក់ឈ្មោះជា “ ស្ពានព្រះមុនីវង្សថ្មី ” ។សម្ដេចបានបន្ដថាយើងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានព្រះមុនីវង្សថ្មីភ្ជាប់ជាមួយស្ពានព្រះមុនីវង្សចាស់ ។ ទូលព្រះបង្គំសូមយក ឱកាសនេះថ្លែងនូវអំណរគុណសម្ដេចឪ សម្ដេចម៉ែ និងព្រះមហាក្សត្រដែលព្រះអង្គបានយល់ព្រមតាមសំណើរបស់សាលាក្រុងក៏ដូចជាទួលបង្គំជាខ្ញុំ ដើមី្ប ប្រសិទ្ធនាមស្ពានថ្មីនេះថា “ស្ពានព្រះមុនីវង្សថ្មី” ។
ស្ពានអាកាសដែលបានបើកការដ្ឋានសម្ពោធសាងសង់ គឺមានបណ្ដោយចម្ងាយ៣០៨ម៉ែត្រ កម្ពស់ ៨ម៉ែត្រទទឹង១៤ម៉ែត្រ ហើយបើតាមប្រសាសន៍ របស់ សម្ដេចហ៊ុន សែន បានបញ្ជាក់ថាសំណង់ស្ពាន់អាកាសនិងសាង់សង់រួចរាល់នោរយៈពេលប្រមាណ១២ខែ ខាងមុខដែលនឹងត្រូវចំណាយថវិកាអស់ ប្រមាណ៦លានដុល្លារ ហើយរួមទាំងការចំណាយថវិកាសាងសង់ស្ពានព្រះមុនីវង្សថ្មី គឺត្រូវចំណាយថវិកាអស់ជាង ១៦លានដុល្លារអាមេរិក ។
កញ្ញា ចាន់ រតនាវត្ដី ដែលមានលំនៅឋាននៅស្រុកគៀនស្វាយ ត្រើយខាងកើតទន្លេបាសាក់ បានសម្ដែងនូវការត្រេកអរយ៉ាងនៅបេលដែលសំណង់ ស្ពានព្រះមុនីវង្សថ្មីត្រូវបានសាងសង់រួចហើយ សម្ពោធដាក់ឱ្យប្រើប្រាស់ ។ កញ្ញាបានបញ្ជាក់ថា បន្ទាប់ពីស្ពានព្រះមុនីវង្សថ្មីត្រូវបានសាងសង់រួចគឺជួយកាត់ បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរបានឆាប់រហ័យសជាងមុន ចំណេញពេលវេលាធ្វើការងារ ព្រោះនៅពេលមានបុណ្យទានធំៗ ដូចជា ចូលឆ្នាំខ្មែរ ភ្ជុំ ចូលឆ្នាំចិន... ឬនៅរង្វង់មូលក្បាលថ្នល់ នឹងធ្វើឱ្យមានការកកស្ទះចរាចរយ៉ាងយូរ ។
ស្តានព្រះមុនិវង្សថ្មីដែលត្រូវបើកឲ្យប្រើប្រាស់
No comments:
Post a Comment