ដោយ : សេរី (ថ្ងៃទី 30 ឧសភា 2009)
Cambodia Express News
ភ្នំពេញ: មន្ត្រីមួយរូបនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបាននិយាយឲ្យដឹងនៅ ថ្ងៃទី២៩ ឧសភាថា រថយន្តកែច្នៃបន្ថែមដើម្បីដឹកទំនិញឲ្យបានច្រើន ដែលគេកំពុងតែធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ នឹងត្រូវចាប់កាត់តម្រឹមឲ្យបានត្រឹមត្រូវតាមលក្ខណៈដើមវិញ មិនឲ្យហួសពីខែមិថុនា ឆ្នាំ២០០៩ ខាងមុខនេះឡើយ ។ ការអនុវត្តចាប់កាត់តម្រឹមរថយន្តកែច្នៃនឹងអនុវត្ត បន្ទាប់ពីអនុក្រឹត្យថ្មីមួយ ត្រូវបានសម្រេចឲ្យប្រើក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះរួច ។
ប្រភពខាងលើបាននិយាយឲ្យដឹងទៀតថា តាមច្បាប់ចរាចរណ៍ ការចាប់កាត់តម្រឹមរថយន្តកែច្នៃអោយបានត្រឹមត្រូវតាមលក្ខណៈដើម អាចធ្វើបាន តែកន្លងទៅនេះផ្នែកជំនាញខ្លះមិនបានអនុវត្ត ។ ការអនុវត្តនៅពេលខាងមុខនេះ ធ្វើឡើងដោយគណៈកម្មាធិការអន្តរក្រសួង ហើយទោះជារថយន្តអ្វីក៏ត្រូវចាប់កាត់តម្រឹមដែរ ។ រថយន្តកែច្នៃ ដែលកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈសព្វថ្ងៃនេះ បានតទ្រុងវែងទៅក្រោយខ្ពស់ឡើងទៅលើ ខុសលក្ខណៈដើមពី ២ ទៅ ៣ ដង ។ រថយន្តខ្លះបន្ថែម (យី) មុខ ខ្លះបន្ថែមភ្លៅក្រោយ ប្រយោជន៍ដឹកទំនិញឲ្យបានច្រើន ។
នគរបានចរាចរណ៍ក្រុងភ្នំពេញមួយរូបបាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ ឧសភានេះថា រថយន្តតទ្រុងខ្ពស់ទៅលើ និងវែងទៅក្រោយ ដែលបានធ្វើចរាចរនៅលើផ្លូវសាធារណៈពេលនេះ ភាគច្រើនមិនមានស្លាកលេខត្រឹមត្រូវទេ ហើយជាទូទៅគឺផ្ទុកទំនិញលើសការកំណត់ ។ អ្នកបើករថយន្តធំគ្មានស្លាកលេខមានតែស្លាកសម្គាល់សម្រាប់ចេញចូល អង្គភាពខ្លះនោះ ភាគច្រើនគឺពាក់ឯកសណ្ឋានទាហាន និងបើកបរមិនសូវគោរពច្បាប់ចរាចរណ៍ទេ ។
រថយន្តធំៗវែងៗ កើតចេញពីការកែច្នៃនៅក្នុងស្រុកនេះ កន្លងទៅមួយចំនួនគេដឹកជញ្ជូនទំនិញមិនស្របច្បាប់ ហើយផ្ទុកលើសចំណុះ ។ រថយន្តទាំងនេះភាគច្រើនបាញ់ថ្នាំពណ៌ត្រីអ៊ី គ្មានស្លាកលេខ តែមានស្លាកអក្សរសម្គាល់សម្រាប់ចេញចូលអង្គភាពយោធាមួយចំនួន ។ ស្លាកអក្សរនោះអ្នកខ្លះ គេបានថតចម្លងពង្រីកធំៗដល់ទៅជាងកន្លះម៉ែត្រ៤ ជ្រុងដាក់នៅពីមុខរថយន្ត ក្នុងបំណងគំរាមកំហែងដល់សមត្ថកិច្ចនៅតាមដងផ្លូវ ។
រយៈពេលកន្លងទៅនេះ ស្ពាន និងផ្លូវជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ដោយសាររថយន្តធំៗវែងៗទាំងនោះ រថយន្តទាំងនោះត្រូវបានគេចាប់បានម្តងម្កាល នៅពេលធ្វើឲ្យបាក់ស្ពានទៅមុខមិនរួចទៅក្រោយមិនកើត ។ យានដ្ឋានកែច្នៃរថយន្តវែងៗនេះ ពីមុនគេឃើញមានតែនៅខេត្តបន្ទាយមានជ័យ បាត់ដំបង ទេ តែឥឡូវនេះនៅភាគខាងជើងជាយក្រុងភ្នំពេញក្បែរអគ្គនាយកដ្ឋានដឹកជញ្ជូន និងក្បែរស្នងការនគរបាលរាជធានីភ្នំពេញ ក៏ឃើញមានច្រើន ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែង កសាងហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់អោយមានសភាពល្អប្រសើរឡើងនៅទូទាំង ប្រទេស តែងបានមានប្រសាសន៍ក្រើនរំលឹក ទាំងអង្វរករទាំងព្រមាន កុំមានការដឹកជញ្ជូនលើសចំណុះ កុំឲ្យប្រើប្រាស់រថយន្តខុសច្បាប់ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
2 hours ago
No comments:
Post a Comment