ដោយ : មង្គល (ថ្ងៃទី 18 ឧសភា 2009)
បាត់ដំបង: គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្រុមទី៩ ឃុំកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី កាលពីថ្ងៃទី១៧ ឧសភា វេលាម៉ោង ៧ និង ៤០ នាទីយប់ រវាងម៉ូតូអ៊ែប្លេតជិះគ្នា ២ នាក់ បើកបរយ៉ាងលឿនទៅបុកជាមួយម៉ូតូវ៉េវជិះម្នាក់ឯង បញ្ច្រាសទិសគ្នាបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ជាតិ ស្លាប់ភ្លាមៗនៅនឹងកន្លែង ២ នាក់ ហើយម្នាក់ទៀតបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សីបានបញ្ជាក់ថា ក្នុងចំណោមសាកសពទាំង ៣ នាក់ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរស្គាល់ឈ្មោះតែម្នាក់ គឺឈ្មោះ គ្រី សុខគ្រឿន ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ចំណែក ២ នាក់ ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារអ្នកជិះម៉ូតូទាំងសងខាងស្លាប់ទាំងអស់គ្នា គ្មានអ្នកណានៅរស់ដើម្បីសួរព័ត៌មានទេ ។
លោកវរសេនីយ៍ត្រីបានដកស្រង់សំដីរបស់សាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់មកបញ្ជាក់ថា មុនពេលកើតហេតុមានម៉ូតូ ១ គ្រឿង ម៉ាកអ៊ែប្លេតពណ៌ព្រីងទុំ ពាក់ស្លាកលេខ បាត់ដំបង 1D 5117 ឌុបគ្នា ២ នាក់ធ្វើដំណើរពីស្រុកមោងឫស្សី ឆ្ពោះមកខេត្តបាត់ដំបង ដោយល្បឿនដូចហោះ ហើយស្របពេលនោះមានឡានធំមួយគ្រឿង នៅពីមុខអ្នកជិះម៉ូតូនោះបានវ៉ាឡាន ហើយជ្រុលចង្កូតទៅបុកជាមួយអ្នកជិះម៉ូតូវ៉េវពណ៌ក្រហមតែម្នាក់ឯង បញ្ច្រាសទិសគ្នាបណ្តាលឲ្យដួលទៅលើថ្នល់ជាតិលេខ៥ ។
លោកវរសេនីយ៍ត្រី សាត គឹមសាន នាយការិយាល័យចរាចរជើងគោកខេត្តបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដ៏គួរឲ្យតក់ស្លុតនេះ កើតឡើងដោយសារតែការបើកបរយានយន្តមានល្បឿនហួសកំណត់ និងមិនបានមើលឧបសគ្គនៅពីមុខ ពេលដែលវ៉ាឡាននៅពីមុខនោះ ៕
Category:Chess clubs in Australia
-
top: added CatAutoTOC
← Previous revision Revision as of 23:17, 21 December 2024
Line 2: Line 2:
[[Category:Chess in Australia]]
[[Category:Chess in Aus...
1 hour ago
No comments:
Post a Comment