Phnom Penh, by Alex
មន្ត្រីក្រសួងសារធារណៈការបានឲ្យដឹងថា ចំនួនយានយន្តដែលកំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈក្នុងប្រទេសម្ពុជា បានកើនដល់ជាង ១លានគ្រឿង ប៉ុន្តែចំនួនប័ណ្ណបើកបរយានយន្តដែលបានចេញដោយក្រសួងសាធារណៈ ការ រហូតមកទល់ពេលនេះ ទើបតែមានចំនួនប្រមាណជាង ៤០ម៉ឺនប័ណ្ណប៉ុណ្ណោះ មានន័យថា នៅមានអ្នកបើកបរជាងពាក់កណ្តាលទៀត មិនទាន់មានប័ណ្ណបើកបរ ជាពិសេសអ្នកបើកបរម៉ូតូ ។ ប្រធាននាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ លោកកែវ សាវិន បាននិយាយថា ចំនួនយានយន្តនៅទូទាំងប្រទេស ដែលបានចុះបញ្ជីនៅក្រសួងសាធារណការរយៈពេល ៤ខែ ដើមឆ្នាំ២០០៩ នេះ មានចំនួន ៨៥,០៩១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៥,៤៤៥ គ្រឿង ។
ដោយនៅ ទូទាំងប្រទេសពេលនេះមានយានយន្តចំនួន ១,១៦៩,៤១១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៩៣៥,៤២១ គ្រឿង ចំនួនយានយន្តនេះមិនបានគិតបញ្ចូលយានយន្ត ដែលបានចុះបញ្ជីនៅក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនោះទេ ។ លោកកែវ សាវិន បានបន្ដថា ចំនួនយានយន្តមានរហូតដល់ជាង ១លានគ្រឿងហើយ កំពុងធ្វើចរាចរនៅលើផ្លូវសាធារណៈ ប៉ុន្តែចំនួនអ្នកបើកបរដែលមានប័ណ្ណបើកបររហូតមកទល់ពេលនេះទើបតែមាន ចំនួន ៤១៣,៤៥២ នាក់ មានន័យថា មានអ្នកបើកបរចំនួនជាងពាក់កណ្តាល នៃចំនួនយានយន្ត ដែលកំពុងតែបើកបររាល់ថ្ងៃ គឺការបើកបរ របស់ពួកគេគឺបើកបរដោយគ្មានប័ណ្ណបើកបរ ដែលជាប្រការមួយគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអ្នកទាំងនោះភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរបានតិចតួច ដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរច្រើន ជាពិសេសអ្នកបើកបរម៉ូតូ ។ តាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនៅកម្ពុជា គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ ប៉ុន្តែជាក់ស្តែងមានប្រជាពលរដ្ឋ ភាគច្រើនបំផុតមិនបានមិនបានចាប់អារម្មណ៍ និងមិនបានទៅរៀនបើកបរយកបណ្ណ័បើកបរនេះទេ ។ សត្យា និងមិត្តភ័ក្រ ជាច្រើនទៀតជានិសិ្សត រៀននៅសាកលវិទ្យាល័យបៀលប្រាយ ក្រោយពេលចេញពីការសិក្សា នៅពេលរសៀល ពួកប្អូនៗ បាននិយាយដូចគ្នាថា ខ្លួនពុំបានចាប់អារម្មណ៍ថា នឹងទៅរៀនបើកបរម៉ូតូ ដើម្បីយកប័ណ្ណបើកបរទេ ព្រោះថា រូបប្អូនបានចេះជិះម៉ូតូនេះ តាំងពីយូរយារណាស់មកហើយ ។
សត្យា និងមិត្តភ័ក្រ បានបន្តថា មិនថារូបប្អូនម្នាក់ប៉ុណ្ណោះទេដែលមិនបានចាប់អារម្មណ៍ និងការរៀនបើកបរម៉ូតូ ដើម្បីទទួលបានប័ណ្ណបើកបរនេះ សូម្បីមិនភ័ក្រប្អូនជាច្រើន រាប់បញ្ជូលប្រជាពលរដ្ឋទាំងអស់ នៅស្ទើទូទាំងប្រទេសកម្ពុជា ទាំងនៅទីក្រុង តាមខេត្ត គឺមិនបានចាប់អារម្មណ៍ដូចគ្នា ក្នុងការទៅចុះឈ្មោះរៀនបើកបរម៉ូតូនេះ ។ ការផ្តល់ប័ណ្ណបើកបរម៉ូតូគិតតាំងពីដើមទីរហូតមកទល់ពេលនេះ បើរាប់ទាំងប័ណ្ណបើកបរម៉ូតូ ដែលមានកម្លាំងលើស ១២៥ សេសេ ផងនោះ ត្រូវបានលោកកែវ សាវិន បញ្ជាក់ថា ទើបតែបានចំនួន ១៦.០០០ ប័ណ្ណប៉ុណ្ណោះ។ បើយោងតាមច្បាប់ចរាចរដែលកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺតម្រូវឲ្យអ្នកបើកបរម៉ូតូទាំងអស់ត្រូវមានប័ណ្ណបើកបរ ៕
Locust Grove Institute
-
top: add {{Use mdy dates|date=January 2025}}
← Previous revision Revision as of 06:14, 22 January 2025
Line 1: Line 1:
{{Use mdy dates|date=January 2025...
46 minutes ago
No comments:
Post a Comment