Friday, May 22, 2009

២ យប់ រថយន្ដ​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ ៣ លើក

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 21 ឧសភា 2009)
ភ្នំពេញ: រយៈពេល​ពេល ២ យប់ គិត​ចាប់ពី​ថ្ងៃ​ទី ១៩ ដល់ ២០ ឧសភា នៅ​រាជធានី​ភ្នំពេញ មាន​ករណី​រថយន្ដ​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ ៣ លើក ក្នុងនោះ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ចំនួន ២ លើក ប៉ុន្តែ​ពុំ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ស្លាប់​ឡើយ ។​

* លើក​ទី ១ : វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃទី ១៩ ឧសភា នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​កែវ​ផ្លូវ​ក្រមួន​ស (១១៤) មុខ​ធនាគារ​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅប្រទេសេ ស្ថិត​ក្នុង​សងា្ក​ត់​ផ្សារថ្មី​II ខណ្ឌដូនពេញ បុរស​ជនជាតិ​ចិន​មា្ន​ក់​បើក​រថយន្ដ​បុក​របាំង​ចែក​ទ្រូងផ្លូវ ហើយ​ហោះ​បុក​បង្គោល​ភ្លើង​ថែម​ទៀត ។​
​ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក CAMRY សេរី ៩៥ ពណ៌​សែ្ល​ពាក់​ស្លាក​លេខ​ភ្នំពេញ ២D ៥៨៨៩ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ (​ពុំ​ស្គាល់​ឈ្មោះ​) ។​

​ សាក្សី​និយាយថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ដ​បើក​តាម​ផ្លូវ​ព្រះមុនីវង្ស​ពី​ជើង​ទៅ​ត្បូង​ យ៉ាង​លឿន ហើយ​ជ្រុល​ចង្កូត​បុក​របាំង​ចែក​ទ្រូងផ្លូវ​លាន់​សូរដូច​ផ្ទុះ​គ្រាប់ផ្លោង ហើយ​រថយន្ដ​បាន​ហោះ​ទៅបុក​ប​ងោ្គ​ល​ភ្លើង​នៅ​មុខ​ធនាគារ​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅប្រទេស​ថែម​ទៀត ។​

​ បុរស​ជនជាតិ​ចិន​ដែល​ទំនង​ជា​ស្រវឹងស្រា​ជោគ បាន​និយាយ​ទូរស័ព្ទ​មួយ​សន្ទុះ​ក៏​មាន​បក្ខពួក​ដឹកយក​ទៅ​បាត់ ។ ចំណែក​រថយន្ដ​ប៉ូលិស​ស្ទូច​យកទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

* លើក​ទី ២ : នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃទី ២០ ឧសភា នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទល់មុខ​ស្ថានីយ៍​ប្រេង​តេលា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​រថយន្ដ​មួយ​គ្រឿង​បើក​បុក​របាំង​ចែក​ទ្រូងផ្លូវ​បណ្ដាលឲ្យ​មនុស្ស ៣ នាក់ រងរបួស​មធ្យម ហើយ​គេចខ្លួន​បាត់ ។​

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក HONDA CIVIC ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ២C ៣៩៥៩ បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នករួមដំណើរ ២ នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់ ។​

​ សាក្សី​និយាយថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ដ​បើក​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី ពី​លិច​ទៅ​កើត​យ៉ាង​លឿន ។ លុះដល់​ចំណុច​ខាងលើ ក៏​ជ្រុល​បុក​របាំង​ចែក​ទ្រូងផ្លូវរ​បើក​ក្បាល​នាគ និង​ប្រេះ​របាំង​ថ្ម ៧ កង់​ថែមទៀត ។ អ្នក​នៅលើ​រថយន្ដ ៣ នាក់ ដែល​ស្រវឹងស្រា បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅ​បាត់ ។​

​ រថយន្ដ​ត្រូវបាន​ប៉ូលិសចរាចរ​ស្ទូច​យកទៅ​រក្សាទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​តាម​ច្បាប់ ។​

* លើក​ទី ៣ : វេលា​ម៉ោង ១ អធ្រាត្រ ថ្ងៃទី ២១ ឧសភា នៅ​ផ្លូវ​ព្រះ​នរោត្តម​កែវ​ម៉ៅ​សេង​ទុង សង្កាត់​ទន្លេ​បាក់ ខណ្ឌចំការមន (​ស្ដុប​ជលផល​) បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ដ​បុក​របាំង​ចែក​ទ្រូ​វ​ផ្លូវ បណ្ដាលឲ្យ​រថយន្ដ​ខូច​ផ្នែក​ខាង​មុខ ។​

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក HONDA ពណ៌​ស្ក ស្លាក​លេខ ង ៦៧៦២ ភព​២ បើកបរ​ដោយ​ឈ្មោះ ស៊ក ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុនអេ​វ​ប្រាយ ស្នាក់​នៅផ្ទះ​លេខ ១៣៧ ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទួល​ទំពូង​I ។​

​ ប៉ូលិស​បញ្ជាក់ថា រថយន្ដ​បាន​បើក​យ៉ាង​លឿន​តាមផ្លូវ​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង ហើយ​បុក​របាំង​ចែក​ទ្រូងផ្លូវ​មុខ​រដ្ឋបាល​ជលផល ហើយ​រថយន្ដ​ព្យាយាម​បើក​ដល់​ស្តុប​បូកគោ​ក៏ត្រូវ​ប៉ូលិស​ឃាត់ ។ បច្ចុប្បន្ន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ៕
Ndrlmtqxzm Yme4odhmy2
Nguzyti4og Otliownkmt


No comments: