Monday, May 11, 2009

មិត្ត​ប្រុស​ស្រវឹងស្រា ឌុប​ទៅ​បុក​បង្គោល​ស្លាកស​ញ្ញាច​រាចរ​បណ្ដាលឲ្យ​ស្លាប់​

ដោយ : សំរេច​ (ថ្ងៃទី 11 ឧសភា 2009)
កំពង់ធំ​ : នារី​វ័យក្មេង​ម្នាក់​បាន​បាត់បង​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​មិត្ត​ប្រុស​របស់​នាង ដែល​កំពុង​រួម​ដំណើរ​ជាមួយគ្នា ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​ដែក​ស្លាក​សញ្ញា​ចរាចរ ។
​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី ១០ ខែ​ឧសភា នៅ​ចំណុច​ភូមិ​វាល​តូច ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។ នារី​វ័យក្មេង​នោះ​ឈ្មោះ គីម ឆាយ អាយុ ២២ ឆ្នាំ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​មេ​សាង ស្រុក​ព្រៃវែង ខេត្ត​ព្រៃវែង រីឯ​អ្នក​ឌុប​រងរបួស​មុខ​ហូរឈាម ឈ្មោះ ឡា សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​ស្រះ​សំបួរ ឃុំ​ពង្រ ស្រុក​បារាយណ៍ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប​នារី​ម្នាក់​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ ត្បូង​ទៅ​ជើង ហើយ​អ្នកឌុ​បមាន​សភាព​ស្រវឹងស្រា​ផង ព្រោះ​អ្នក​បើក​បាន​មក​ស៊ីការ​នៅ​ភូមិ​សូ​យោង ការ​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា លុះ​ព្រឹក​ឡើង ថ្ងៃទី ១០ ខែ​ឧសភា ឈ្មោះ ឡា នេះ​បាន​ផឹកស្រា​ថែមទៀត ។​
​សាក្សី​បាន​បញ្ជាក់ទៀតថា អ្នកបើក​ម៉ូតូ​ពេល​ទៅដល់​កន្លែងកើតហេតុ​ប្រហែលជា ងោក​រេ​ចង្កូត​ធា្ល​ក់​ផ្លូវ​ទៅ​ស្ដាំ ហើយ​បាន​ច្រឡោត​ម៉ូតូ​ទៅ​បុក​នឹង​បង្គោល​ដែក​សំគាល់​ស្លាក​សញ្ញា​ចរាចរ​ពេញ​ មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នក​អង្គុយ​ខាងក្រោយ​បោក​ត្រូវ​ក្បាល និង​ខ្ទេច​មុខ​មួយ​ចំហៀង​បណ្ដាលឲ្យ​ស្លាប់​ភ្លាម​តែ​ម្ដង​ទៅ ។​
​លោក ចាន់ ធូ ប៉ូលិសចរាចរ​ស្រុក​បារាយណ៍ ដែល​បាន​ចុះ​មក​វ៉ា​ស់វែង ​និង​ពិនិត្យ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យដឹងថា​ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែល​របស់​អ្នកបើក​ដែល​មាន​សភាព​ ស្រវឹងស្រា​ដោយ​ខ្លួនឯង គឺ​មិន​បាន​ប៉ះទង្គិច​រថយន្ត ឬ​ម៉ូតូ​ផ្សេង​ទៀត​ឡើយ ។ ម្យ៉ាងទៀត​អ្នកជិះ​ទាំង​ពីរ​នាក់​នេះ មិនបាន​ពាក់មួក​សុវត្ថិភាព​ទៀតផង ទើប​បណ្ដាលឲ្យ​គ្រោះថ្នាក់​ដល់​ស្លាប់​យ៉ាង​ដូច្នេះ ៕

No comments: