ដោយ : សំរោង (ថ្ងៃទី 30 ឧសភា 2009)
Cambodia Express News
កំពង់ស្ពឺ: គ្រូបង្រៀនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូបុកគ្នាចំពីមុខ កាលពីយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០០៩ លើផ្លូវជាតិលេខ ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ មុខសាលាបឋមសិក្សាចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០០៩ មានម៉ូតូ ហុងដា ប្រភេទ C125 ស៊េរី ២០០៧ មួយគ្រឿងពណ៌ខ្មៅ បើកបរយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីកើតមកលិច (មកពីចូលរួមមង្គលការ) ពេលបើកបរមកដល់ចំណុចមុខសាលាបឋមសិក្សាចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្រាប់តែម៉ូតូខាងលើនេះបានភ្លាវចង្កូតទៅបុកជាមួយម៉ូតូ ហុងដា មួយគ្រឿងទៀតប្រភេទ C125 ស៊េរី ២០០៩ ជិះឌុបគ្នា ២ នាក់ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម៉ូតូទាំង ២ ដួលខូចខាតនៅកន្លែងកើតហេតុ ចំណែកអ្នកជិះម៉ូតូចំនួន ៣ នាក់បានស្លាប់ម្នាក់នៅកន្លែង និង ២ នាក់ទៀតបានរងរបួស និងសន្លប់ ។ ក្រោយពេលបុកសមត្ថកិច្ចប៉ូលិសចរាចរខេត្ត បានធ្វើការវាស់វែង និងយកវត្ថុតាងមករក្សាទុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។
មន្ត្រីកងរាជអាវុធហត្ថស្រុកសំរោងទង បានឲ្យដឹងថា អ្នកដែលបានស្លាប់ដោយករណីខាងលើនេះឈ្មោះ សារឿន សាយខាំថន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យ សុខាផល្លី នៅភូមិគោករំលេច ឃុំកាហែង ស្រុកសំរោងទង និងអ្នករងរបួសធ្ងន់ ២ នាក់នោះម្នាក់ឈ្មោះ ហម សុគីម ភេទប្រុស អាយុ ២២ ឆ្នាំ អ្នកបើកបរម៉ូតូ ហុងដា C125 ស៊េរី ២០០៩ នៅភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង និងអ្នករួមដំណើរឈ្មោះ ជួន ឫទ្ធី ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិជាមួយគ្នា ក៏របួសធ្ងន់ និងបាក់ដៃឆ្វេងផងដែរ ។ ចំពោះគ្រោះថ្នាក់ខាងលើនេះពុំមានប្រភពណាបញ្ជាក់ឲ្យបានច្បាស់អំពី មូលហេតុនៃការបុកគ្នានេះទេ គឺគ្រាន់តែដឹងថា លោកគ្រូបង្រៀនដែលបានស្លាប់នោះ គឺបានវិលត្រឡប់មកពីមង្គលការគេមួយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបានស្លាប់នៅក្នុងចំណែកផ្លូវ របស់ភាគីម្ខាងទៀតតែប៉ុណ្ណោះ ។ អ្នកខ្លះនិយាយថា គ្រោះថ្នាក់នេះអាចបណ្ដាលមកពីស្រវឹងស្រាភ្លាវចង្កូតចូលចំណែកផ្លូវ របស់គេ ឯអ្នកខ្លះទៀតនិយាយថា អាចបើកវ៉ារថយន្តណាមួយដែលបើកនៅពីខាងមុខ ៕

No comments:
Post a Comment