អ្នកបើកបររថយន្តបង្កហេតុបាននិយាយប្រាប់សមត្ថកិច្ចប៉ូលិស ថា ខ្លួនឈ្មោះផល លាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ រថយន្តដឹកទឹកសុទ្ធ ស្នាក់នៅកន្លែងសិប្បកម្មផលិតទឹកបរិសុទ្ធ រថយន្ត ម៉ាក អ៊ីយុនដាយ ពណ៌ស្វាយខ្ចីលាយស ពាក់ស្លាកលេខភ្នំពេញ 2A-0264 ។
ដោយផ្អែកតាមការបំភ្លឺពីអ្នកយាមបារ៉ាស់ត្រង់ចំណុច ត្រឡោកបែក របស់រាជាស្ម័យយានកម្ពុជា បាន និយាយថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើរថភ្លើង១ខ្សែ របស់រដ្ឋបានចេញដំណើរពីខេត្ត ព្រះ សីហនុឆ្ពោះមកក្រុងភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុក៏ ស្រាប់តែមានរថយន្តបង្កហេតុមួយគ្រឿង ដឹកទឹកបរិសុទ្ធពេញឡាន បើកមកពីត្បូងទៅជើងឆ្លងកាត់ចំណុចកើតហេតុ ដោយមិនព្រមឈប់។
ប្រភពដដែលបានបន្តថា ក្នុងខណៈពេលកើតហេតុនោះដែរ អ្នកំណើរជាច្រើនដែលត្រូវឆ្លងកាត់ចំណុច ផ្លូវដែក បានឈប់គ្រប់គ្នា ដោយសារតែអ្នកយាមបានបញ្ជាឲ្យឈប់រង់ចាំរថភ្លើងទៅសិន ដោយ សារតែ អ្នកបើកបររថយន្ត មានៈបើករុលគេចគេឯង ឆ្លងផ្លូវភ្លាម ពេល នោះរថភ្លើងដែលធ្វើដំណើរពីលិចមកកើត ក៏បុករថយន្តនោះប៉ើង ហើយរុញអូសចម្ងាយប្រហែលជា៣០ម៉ែត្រ ក្រឡាប់បះផ្ងារធ្លាក់ទឹក បរិសុទ្ធពេញផ្លូវ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា នេះជាសំណាងល្អហើយដែលរថភ្លើងមិនក្រឡាប់ តើទីបញ្ចប់នរណាជា អ្នកទទួលខុសត្រូវ ? ហើយខាងរថភ្លើងវិញគេមិនទាន់ឃើញមាន ចំណាត់ការណា មួយទៅលើម្ចាស់រថយន្តនោះឡើយ តែបើមិនមានវិធាន ការណាមួយឲ្យតឹងរ៉ឹងទេ នោះម្ចាស់រថយន្តបង្ក មិនញញើត និងរាង ចាលនោះឡើយ ៕
No comments:
Post a Comment