CEN News
ពោធិសាត់: បុរសម្នាក់បានត្រូវរថយន្តបុកស្លាប់ភ្លាមៗកាលពីព្រលឹមស្រាងៗ ថ្ងៃទី ២៦ មិថុនា នេះ ក្នុងខណៈជនរងគ្រោះជិះម៉ូតូម្នាក់ឯង ។ ឯរថយន្តបង្កហេតុបានបើករត់គេចបាត់ស្រមោល ។
ប៉ូលិសក្រុងពោធិសាត់ឲ្យដឹងថា ករណីរថយន្តបុកមនុស្សស្លាប់ខាងលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ៥ ព្រឹក ថ្ងៃទី ២៦ មិថុនា លើថ្នល់ជាតិលេខ ៥ ត្រង់ចំណុចខាងកើតសាលាគរុកោសល្យ សាលាគំរូ ក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ។ ជនរងគ្រោះឈ្មោះ ហាន់ ពុធទី អាយុ ២៤ ឆ្នាំ មានទីលំនៅឯភូមិត្រពាំងដង ស្រុកបាកាន តែទើបបានរៀបការមករស់នៅខាងប្រពន្ធ ឯភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ បាន ២ ខែប៉ុណ្ណោះ ។
ប៉ូលិសឲ្យដឹងថា : ជនរងគ្រោះជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មានដឹកកញ្ឆេទទេមួយ បើកពីកើតទៅលិច ហើយក៏ត្រូវរថយន្តបើកស្របទិសគ្នា បុកពីក្រោយពេញទំហឹង ។ នៅកន្លែងកើតហេតុប៉ូលិសបានរកឃើញ កំទេចកំទីរថយន្តផ្នែកខាងមុខ ពណ៌ទឹកសមុទ្រ ដែលអាចបញ្ជាក់ថា រថយន្តបង្កហេតុ គឺជារថយន្តនីសាន់ពណ៌ទឹកប្រាក់ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចមិនអាចស្រាវជ្រាវរកឃើញរថយន្តបង្កហេតុឡើយ ៕

សាកសពជនរងគ្រោះដែលរថយន្តបុកស្លាប់
No comments:
Post a Comment