ដោយ : មង្គល (ថ្ងៃទី 24 មិថុនា 2009)
CEN News
បាត់ដំបង: គ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកបើកឡានទំនើប ស្រវឹងស្រាបើកបុកម៉ូតូ ២ គ្រឿងជាបន្តបន្ទាប់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ ស្រាល ៤ នាក់ ហើយបើករត់ជិត ៣ គីឡូម៉ែត្រ ទើបសមត្ថកិច្ចបាញ់បំបែកកង់មុខទៅលែងរួច ។ តៃកុងឡានបានចុះរត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមិថុនា នៅចំណុចមុខវិហារចិន ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ត្រី សាត គឹមសាន បានឲ្យដឹងថា អ្នកស្លាប់ អ្នករបួសធ្ងន់ម្នាក់ និងស្រាល ៤ នាក់ រហូតមកដល់ម៉ោង ៣ ថ្ងៃទី២៤ ខែមិថុនា មិនទាន់ឃើញមានក្រុមគ្រួសារណាម្នាក់មកដាក់ពាកបណ្តឹង ជាហេតុធ្វើឲ្យសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណអ្នកទាំងនោះ ។ ចំណែកអ្នកបើកបរឡានបង្កក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ។
សាក្សីដែលមានផ្ទះទល់មុខកន្លែងកើតហេតុបានបំភ្លឺប្រាប់នគរបាលចរាចរ ថា មុនពេលកើតហេតុមានម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B 2401 ជិះឌុបគ្នា ២ នាក់ ពីទិសខាងកើតទៅលិច ហើយស្របពេលនោះមានឡាន ១ គ្រឿង ពណ៌ខ្មៅ ម៉ាកតូយូតា High Lander បានបើកពីទិសខាងលិចមកកើតដោយល្បឿនយ៉ាងលឿន រេពេញផ្លូវហើយវេចង្កូតមកបុកម៉ូតូមួយទំហឹងនៅខាងស្តាំដៃរបស់គេ បណ្តាលឲ្យប៉ើងទាំងម៉ូតូ និងមនុស្សចម្ងាយជិត ១០ ម៉ែត្រ បែកក្បាលហូរឈាមសន្លប់ នៅនឹងកន្លែងត្រូវបានអ្នកជិតខាងដឹកយកទៅមន្ទីរពេទ្យ ហើយបានដាច់ខ្យល់ស្លាប់ម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់ធ្ងរសង្ឃឹមរស់តិចតួច ។ បន្ទាប់ពីបុករួចឡាននោះបានបន្ថែមល្បឿនបើករត់ទៅមុខ រហូតទៅដល់ស្ពានថ្មលោក ស ខេង ក៏បត់ស្តាំទៅបុកម៉ូតូ ១ គ្រឿង ដែលមានស្រីៗជិះគ្នា ៤ នាក់ បណ្តាលឲ្យរបួសស្រាល ។ រួចឡាននោះបានបើករត់តាមមាត់ស្ទឹងបន្តទៅទៀត រហូតដល់ភូមិសូភី១ សង្កាត់រតនៈ ចម្ងាយពីកន្លែងកើតហេតុប្រហែល ៣ គីឡូម៉ែត្រ ទើបមានសមត្ថកិច្ចម្នាក់មិនដឹងជាអង្គភាពណា បានបាញ់បែកកង់មុខខាងឆ្វេងទើបឡាននោះទៅមុខលែងរួច ហើយតៃកុងឡានដែលជិះតែម្នាក់បានបើកទ្វារឡានរត់គេចខ្លួនបាត់ ។ ឡានបង្កហេតុត្រូវសមត្ថកិច្ចជំនាញហៅឡានស្ទូចយកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត ព្រមជាមួយនឹងម៉ូតូរបស់ជនរងគ្រោះ ២ គ្រឿងទៀត ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ ។ ឡានបង្កពេលដឹកមកដល់ការិយាល័យជំនាញត្រូវគេដោះស្លាកលេខចោល ប៉ុន្តែមានគេលួចខ្សឹបថា ឡានបង្កពាក់ស្លាកលេខបាត់ដំបង 2A 4344 ព្រោះឡាននេះពាក់ព័ន្ធនឹងម្ចាស់ជាអ្នកមានអំណាចម្នាក់នៅក្នុងខេត្ត ៕
George L. Willard
-
← Previous revision Revision as of 10:26, 23 February 2025
Line 27: Line 27:
[[American Civil War]]
[[American Civil War]]
*[[Peninsula Campaign]]
*[[Pe...
3 minutes ago
No comments:
Post a Comment