ដោយ : សមុទ្រ (ថ្ងៃទី 12 មិថុនា 2009)
CEN news
ព្រះសីហនុ : រថយន្តទំនើបចំនួន ៣ គ្រឿង បានរងការខូចខាត ដោយសាររថយន្តធុនធំដឹកឥដ្ឋមួយគ្រឿងរអិលកៀរ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ខណៈពេលរថយន្តទាំង ៣ នោះចតនៅស្ងៀម ខាងមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា : រថយន្តបង្កហេតុម៉ាក FUSO ប្រភេទដឹកទំនិញធ្ងន់ពណ៌ខៀវ កម្មសិទ្ធិរបស់ឈ្មោះ សុខ ជា បើកបរដោយឈ្មោះ ហេង ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅខេត្តព្រះសីហនុ បានដឹកឥដ្ឋមកពីភ្នំពេញ លុះមកដល់កន្លែងកកើតហេតុស្រាប់តែរអិល កាច់ចង្កូតលែងស៊ី ក៏ជ្រុលទៅបុករះលើរថយន្តទំនើបៗ អស់ចំនួន ០៣ គ្រឿង ដែលចតជិតៗគ្នាបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យតៃកុងរថយន្ត FUSO របួសធ្ងន់ ។
រថយន្តរងគ្រោះទាំង៣ ទី១. ម៉ាក មីកស៊ុយប៊ីស៊ី PAJERO ពណ៌ខៀវចាស់ លាយពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រ.សីហនុ 2A 0445 ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ូច សំអាត (ខូចខាតកម្រិតធ្ងន់) ទី២. ម៉ាក តូយូតា Luxus ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2I 1206 កម្មសិទ្ធិរបស់ឈ្មោះ អ៊ុំ វុទ្ធី (ខូចខាតកម្រិតមធ្យម) និងរថយន្តទី៣ Luxus ពណ៌ទឹកមាស ពាក់ស្លាកលេខ ក្រ.សីហនុ 2A 2772 ជាកម្មសិទ្ធិ របស់ឈ្មោះ ទេព ចិន្តា (ខូចខាតកម្រិតមធ្យម) បច្ចុប្បន្ន រថយន្តទាំង ០៤ គ្រឿងត្រូវបាន ប៉ូលិសយកមករក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុដើម្បី ធ្វើការដោះស្រាយ ចំណែកតៃកុងរថយន្តបង្កហេតុដែលបានរងគ្រោះកំពង់ស្ថិតក្នុង ការសង្គ្រោះក្នុងមន្ទីរពរទ្យឯកជនក្នុងខេត្តព្រះសីហនុ ៕
Milan Martić
-
← Previous revision Revision as of 14:28, 7 November 2026
Line 29: Line 29:
| party = [[Serb Party of Socialists]]
| party = [[Serb Party of Socialists]...
2 hours ago

No comments:
Post a Comment