Tuesday, March 17, 2015

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី២០១៥

លោក លោកស្រី អ្នកនាង កញ្ញាអាចចូលទៅកាន់តំណរភ្ជាប់ខាងក្រោមដើម្បីទាញយកឯសារស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
https://www.dropbox.com/s/w2un0s79f70dh2w/Pres_traffic_law.pdf?dl=0

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដើរលើផ្លូវចាស់ ឬទេ?



ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានចូលជាធរមានក្រោយពេលដែលព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាបានបានឡាយព្រះហស្ថ បានចូលជាធរមានហើយនៅថ្ងៃទៅ២៩ខែមករា ឆ្នាំ២០១៥ដើមឆ្នាំ២០១៥នេះក្រោយរយៈពេល២០ថ្ងៃចាប់ពីថ្ងៃចុះព្រះហស្ថលេខាមក។

នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកដែលមាន៩២មាត្រា និង១២ជំពូកដែលបានចំណាយពេលស្ទើរតែប្រាំឆ្នាំក្នុងការតាក់តែងនិងចងក្រងដោយអនុឡោមតាមច្បាប់ចរាចរណ៍ចាស់ដែលមាន៩៥ មាត្រា និង១២ជំពូកនិងចុះព្រះហស្ថលេខានៅឆ្នាំ២០០៧មក ត្រូវបានលើកមកពិភាក្សានៅតាមតុកាហ្វេរ ឬតុគុយទាវថា តើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកម្រិតណា ឬមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានទេ បើចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបន្តកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃបែបនេះ។

អ៊ុំប្រុសម្នាក់អង្គុយនៅតុមូលដែលអង្គុយ៥នាក់លើកឡើងថា វាមិនខ្មេះទេ បើប៉ូលិស នៅតែបន្ត មិនរឹតបន្តឹង ឬ​រឹងតែពេលមេស្រែក គេលែងស្រែងកូនចៅលែងអនុវត្ត ឬមេស្រែងតែពេលមានការបុកប៉ះចំកូនចៅ បក្រពួកឯង បើងាប់អ្នកផ្សេងមិនដែលខ្វល់បែបនេះ។

បងប្រុសម្នាក់បានលើងឡើងថា ផាកយ៉ាងហ្មេកក៏ពួកអាក្មេងទាំងអស់នឹងមិនខ្វល់ដែរបើតម្លែផាក ពិន័យថោកជាថ្លៃបារីវាជក់ផងនឹង។

ពូម្នាក់បានលើងឡើងថា​ហេរ ឥឡូវលឺថាការផាកពិន័យគេគុណនិងប្រាំ ចាំមើលវាយ៉ាងហ្មិចវិញ។

ពូម្នាក់អង្គុយនៅតុជ្រុង ក្បែជញ្ជាំងបានស្រែកថា ទាន់តែងាប់ម៉ែវា ទើបបានវាដឹងខ្លួនពួកអានេះ។

ខ្ញុំក៏បានងើបមុខឡើងក្នុងខណៈពេលដែលខ្ញុំកំពុងឱនហុតទឹកស៊ុបដ៏មានឱជារសដែលជាស្នារដៃ ចុងភៅប្រចាំហាងមួយនេះ ខ្ញុំចង់សួរគាត់ថា តើធ្វើយ៉ាងណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា?

មានមនុស្សជាច្រើន អ្នកខ្លះថាធ្វើបែបនេះ អ្នកខ្លះថាធ្វើយ៉ាងនេះ ឬយ៉ាងនោះ តែខ្ញុំគ្រាន់តែដឹងថា​ សម្រាប់គាត់ប្រហែលជាមិនអាចធ្វើទឹកស៊ុមមួយឆ្នាំង ដើម្បីឱ្យមានឱជារស់ដូចចុងភៅនៅហាងនេះ ផងទេមើលទៅ។

ពេលនោះខ្ឡនបានឱនមុខហើយយកស្រាបព្រារដួសដួសទឹកស៊ូបមួយស្រាបព្រារទៀតហើយគិត​ថាអ្នកដែលអង្គុយនៅតុគុយទាវនេះសុទ្ធតែនិយាយត្រូវ​តែគាត់មិនគួរនិយាយនៅពេលនេះទេ ។
គាត់គួរតែចូលរួមនិយាយនៅក្នុងវិទ្យុ ទូរទស្សន៏ ការសែត ឬប្រព័នផ្សព្វផ្សាយនានា ដើម្បីឱ្យថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ ឬច្បាប់ផ្សេងៗបានដឹងពីសំនួរ និងសំណូមពររបស់គាត់។



ខ្ញុំចង់ប្រាប់ពួកគាត់ថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាច្រើននាក់ក្នុងមួយថ្ងៃ មិនមែនដោយ សារច្បាប់ធូរលុង ឬដោយមន្រីអ្នកអនុវត្តច្បាប់អនុវត្តមិនបានពេញលេញទាំងស្រុងនោះទេ វាទាមទារនូវការចូលរួមពីអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ហើយអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវមានភាពអធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមកផងដែរ ហើយគ្នាជនណាម្នាក់ ស្ថាប័នណាមួយ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានទេបើខ្វះការចូលរួមពីអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា។