Saturday, June 27, 2009

អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវ​រថយន្ត​កិន​ស្លាប់​

ដោយ : ជលសា​ (ថ្ងៃទី 27 មិថុនា 2009)
CEN News
ភ្នំពេញ​: អ្នករត់ម៉ូតូឌុប​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ស្ត្រី​ម្នាក់​រង​របួសស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​នៅលើ​កំណាត់​ ផ្លូវជាតិ​លេខ​១ នៅវេលា​ម៉ោង ១០ និង ១០ នាទី​ ព្រឹក​ថ្ងៃទី ២៦ ខែមិថុនា នៅ​ភូមិ​មួយ ​ឃុំ​ព្រែក​ខ្សាយ (​ក​) ស្រុក​ពាម​រក៍ ។​

​ ប៉ូលិស​ចរាចរ​ខេត្ត បាន​និយាយ​ឲ្យដឹងថា ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ ហឿង ហឿន អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច មាន​មុខរបរ​រត់​ម៉ូតូឌុប ។ នៅ​មុន​កើតហេតុ ហឿង ហឿន បាន​បើក​ម៉ូតូឌុប​ស្ត្រី​ម្នាក់​ពី​ទិស​ខាងកើត​ឆ្ពោះ​មក​ផ្សារ​អ្នក​លឿង ។ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​ភូមិ​មួយ ឃុំ​ព្រែក​ខ្សាយ (​ក​) ក៏​ជិះ​ម៉ូតូ​មក​ប៉ះ​នឹង​រទេះសេះ​ក៏​ដួល​ម៉ូតូ​ ចោល ហឿង ហឿន ចូល​ទៅ​ក្រោម​រថយន្ត​ធុន​ធ្ងន់​ពាក់​ស្លាក​លេខ ភព3 4341 បណ្តាល​ឲ្យ​កង់​កណ្តាល​កិន​ចំពោះ​បែកធ្លាយ​ចេញ​ពោះវៀន ថ្លើម​ចេញ​ក្រៅ​ស្លាប់​ភ្លា​មមួយ​រំពេច ។ ចំណែក​ស្រី​ជិះ​ពីក្រោយ​ដួល​ធ្លាក់​ទៅ​លើ​ផ្លូវ​បណ្តាល​ឲ្យរង​របួសស្រាល ។ រី​ឯ​ម្ចាស់​រថយន្ត​ដឹងថា កិន​មនុស្ស​ហើយ​ក៏​ជាន់​ហ្វ្រាំង​ឈប់ រួច​គេចខ្លួន​បាត់ ៕

No comments: