Saturday, June 27, 2009

របាយការណ៍គ្រោះថ្នាក់ចរាចរប្រចាំខែ

ksn-news
ដោយ ៖ សុផល 22/ 06 / 2009
ដោយផ្អែកតាមរបាយការណ៍ប្រចាំខែស្តីពីសកម្មភាព នៃគ្រោះថ្នាក់ចរាចរជើងគោកគិតចាប់ពីថ្ងៃទី
២១ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៩ ។
លោកអនុសេនីយ៍ទោសុត សារឿន នាយផ្នែកចរាចរខណ្ឌដង្កោ បានឲ្យដឹងថា នៅក្នុងខែនេះករណី
គ្រោះថ្នាក់ ចរាចរបានកើតមានឡើងចំនួន១០លើក បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ ក្នុងនោះក៏មាន
ស្រីម្នាក់ផងដែរ ។ ទាក់ទិននឹងបញ្ហាគ្រោះថ្នាក់ចរាចរខាងលើនេះ មានមនុស្ស៨នាក់បានរងរបួសធ្ងន់និងស្រី
២នាក់រងរបួសស្រាល ។
លោកអនុសេនីយ៍ទោបានបន្តថា សម្ភារៈដែលត្រូវខូចខាតក្នុងគ្រោះថ្នាក់នេះរួមមានម៉ូតូខូចខាតធ្ងន់ធ្ងរ
មាន ចំនួន៤គ្រឿង ខូចខាតស្រាល៦គ្រឿង និងរថយន្តវិញខូចខាតស្រាលមានចំនួន៣គ្រឿង រថយន្តធុនធំ
មួយគ្រឿងតូច២ គ្រឿង ។ តែបើយើងធ្វើការប្រៀបធៀបទៅនឹងខែមុនឃើញករណីគ្រោះថ្នាក់ចរាចរវាបាន
កើតឡើងលើស១ករណី តែអត្រាមនុស្សស្លាប់មានការថយចុះ ខែមុនគ្រោះថ្នាក់ចរាចរមានរហូតដល់ទៅ៩
ករណី បានបណ្តាលឲ្យមនុស្សចំនួន​ ៨នាក់ស្លាប់បាត់បង់ជីវិត ។
លោកបានបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីអ្នកបើកបរមិនប្រកាន់
ស្តាំ បើកបរជែងគេឯង ដែលជាមូលហេតុនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕


ករណីគ្រោះថ្នាក់ចរាចរ ដែលកើតឡើងរវាងរថយន្ត និងម៉ូតូកន្លងមកក្នុងឆ្នាំ​២០០៩

No comments: