ដោយ : មង្គល (ថ្ងៃទី 22 មិថុនា 2009)
CEN News
ភ្នំពេញ: រយៈពេល ២ ថ្ងៃពីថ្ងៃទី ២១ និងថ្ងៃទី ២២ ខែមិថុនា នៅក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកបវេល មានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន ៤ លើក បណ្ដាលឲ្យមានមនុស្សស្លាប់ ២ នាក់ របួស ៣ នាក់ ។
លោកអនុសេនីយ៍ឯក ឡុង សុខុម អធិការរងទទួលបន្ទុកផ្នែកចរាចរស្រុកសង្កែបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរលើកទី១ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា នៅចំណុចក្រុមទី២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ រវាងម៉ូតូដឹកកញ្ឆេរពីក្រោយបើកបរដោយនារីម្នាក់ឈ្មោះ ពេជ្រ សោភ័ណ អាយុ ៥៣ ឆ្នាំ រស់នៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ (រងរបួសធ្ងន់) បានបុកជាមួយនឹងអ្នកជិះម៉ូតូមួយគ្រឿងទៀត មានសណ្តោងរទេះបើកបរដោយឈ្មោះ រី គា ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅភូមិ-ឃុំអន្លង់វិល(រងរបួសស្រាល) ។ ពួកគេបើកបញ្ច្រាសទិសគ្នា ។
ចំណែកលោកវរសេនីយ៍ត្រី សាត គឹមសាន នាយការិយាល័យចរាចរជើងគោកខេត្តបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរលើកទី២ នៅស្រុកសង្កែ កើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ វេលាម៉ោង ៥ និង ៤០ នាទីព្រឹក នៅចំណុចក្រុមទី៧ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ បង្កឡើងដោយរថយន្តតូយូតា ពាក់ស្លាកលេខបាត់ដំបង 2A 2536 បើកបរយ៉ាងលឿន ពីទិសភ្នំពេញមកបន្ទាយមានជ័យ ។ ពេលមកដល់ចំណុចកើតហេតុដោយសារផ្លូវកោងផង និងមានប្រេងម៉ាស៊ីននៅលើថ្នល់ជាតិ ទើបបណ្តាលឲ្យឡាននោះរអិលធ្លាក់ពីលើថ្នល់ ហើយក្រឡាប់ចូលក្នុងប្រឡាយបណ្តាលឲ្យស្លាប់មនុស្សម្នាក់ (អ្នកបើកបរ) ឡាននេះមានតៃកុងឡានតែម្នាក់ឯង ។ អ្នកស្លាប់មានឈ្មោះ អៀម សំណាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅក្រុមទី១០ ភូមិព្រះពន្លា ឃុំព្រៃឫស្សី ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ សាកសពត្រូវបានបញ្ជូនទៅនៅខេត្តបន្ទាយមានជ័យ ។ ចំណែករថយន្តខូចខាតប្រមាណ ៥០ ភាគរយ ត្រូវបានឡានស្ទូចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត ។
ចំណែកនៅស្រុកបវេល លោកវរសេនីយ៍ត្រី អ៊ូ ព្រឿង អធិការស្រុកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅលើផ្លូវលេខ១៥៨ ក្រុមទី១៥ ភូមិ-ឃុំអំពិល ៥ ដើម ស្រុកបវេល កាលពីថ្ងៃទី២០ ខែមិថុនា បង្កឡើងដោយអ្នកបើកម៉ូតូឈ្មោះ កែវ វីរៈ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំ-ស្រុកបវេល បានបើកម៉ូតូទៅបុកក្មេងប្រុសម្នាក់ឈ្មោះ នី ទី អាយុ ៦ ឆ្នាំ រស់នៅភូមិសៀម ឃុំអំពិល ៥ ដើម ដែលបានរត់ឆ្លងថ្នល់បណ្តាលឲ្យរបួសជាទម្ងន់ ។
ដោយឡែក គ្រោះចរាចរដ៏គួរឲ្យរន្ធត់មួយទៀតបានកើតឡើង នៅចំណុចចុងស្ពានថ្មថ្មីខាងលិច ត្រង់ផ្លូវបែកជា៤ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីម៉ោង ១ កន្លះរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែមិថុនា បង្កឡើងដោយឡានកង់៦ ពាក់ស្លាកលេខ បាត់ដំបង 3A 0864 ពណ៌បៃតងបើកបរពីទិសភ្នំពេញទៅបន្ទាយមានជ័យ ដោយល្បឿនយ៉ាងលឿនចុះពីលើស្ពានថ្ម ហើយបានបុកជាមួយអ្នកជិះម៉ូតូឆាលីឆ្លងថ្នល់ ហើយកិនចំកណ្តាលខ្លួនបណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ ហើយបានស្លាប់នៅម៉ោង ៤ ទៀបភ្លឺ ក្នុងមន្ទីរពេទ្យខេត្ត ។ ចំណែកអ្នកបើកបររថយន្តបានចតឡានចោល ហើយរត់គេចខ្លួន ឡានត្រូវនគរបាលចរាចរខេត្តអូសយកទៅរក្សាទុកនៅការិយាល័យជំនាញ ។ ជនរងគ្រោះដល់ជីវិតឈ្មោះ ទិ ត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាកម្មករនៅមន្ទីរពេទ្យខេត្ត ៕
1999–2000 CD Badajoz season
-
added Category:History of Badajoz using HotCat
← Previous revision Revision as of 07:17, 23 February 2025
Line 824: Line 824:
[[Category:CD Badajoz]]
[[...
2 hours ago
No comments:
Post a Comment